CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ សម្តីចុងក្រោយ ពីលុត បើកយន្តហោះ ពីបន្ទប់ កាប៊ិន មុនបន្តិច មុនយន្តហោះធ្លាក់

ព័ត៌មានអន្តរជាតិ ៖ ៥ ថ្ងៃ ក្រោយពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Germanwings ជើងហោះហើរ 4U 9525 ធ្លាក់នៅតំបន់ជ្រលងភ្នំដាច់ស្រយាល ភ្នំ Alps ប្រទេសបារាំង ដោយបានសម្លាប់ មនុស្ស គ្មានសល់ ទាំង ១៥០ នាក់ ជាលទ្ធផល ក្រុម តាម ដាន ស៊ើបអង្កេត មាន DNA ជនរងគ្រោះ បាន ៧៨ នាក់ហើយ ។

សេចក្តីរាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា ក្រុម    តាមដាន ស៊ើបអង្កេត បានធ្វើការបដិសេធ ទៅនឹង សេចក្តីរាយការណ៍សារព័ត៌មាន អាល្លឹម៉ង់ ដែលបានលើកឡើងអោយដឹងថា មានការរកឃើញ សាកសព សហពីលុត (ជំនួយការពីលុតបើកយន្តហោះ) លោក Andreas Lubitz ។ ឧបករណ៍ថតសម្លេងពីក្នុងបន្ទប់ កាប៊ិន (បន្ទប់អ្នកបើកយន្តហោះ) សរ បញ្ជាក់  អោយដឹងថា   សហ ពីលុតខាងលើ មានចេតនា បើកយន្ត ហោះទម្លាក់ ។

ករណីបែកធ្លាយ របាយការណ៍ វិភាគចេញពី ឧបករណ៍ថតសម្លេង បន្ទប់កាប៊ិនបែកធ្លាយទៅសារព័ត៌មាន អាល្លឹម៉ង់ ស្តែងអោយដឹងពី ទិដ្ឋភាពរួមចុងក្រោយ ប្រកបដោយភាពរំជួលចិត្ត នោះគឺ សម្លេង កាពីទែនជា អ្នកបើកយន្តហោះ ស្រែកបន្លឺឡើងអោយដឹងថា ៖ "ចង្រៃមែន ឆាប់បើកទ្វារភ្លាម" ។


គួរបញ្ជាក់ថា ក្រុមរុករក សាកសពមនុស្ស ក៏ដូចជា សាកសព  យន្តហោះ បានត្រឹមតែទៅដល់កន្លែងកើត ហេតុនៃយន្តហោះ តាមមធ្យោបាយ   ថ្មើរជើង  និង  ឧទ្ធម្ភាគចក្រតែ  ប៉ុណ្ណោះ ។ ព្រះរាជអាជ្ញា មកពីក្រុង Marseille លោក Brice Robin អោយដឹងថា មានការ ត្រួស  ត្រាយ ផ្លូវ កសាងផ្លូវមួយចំនួន ដើម្បីបង្កដល់ ក្រុមការងារងាយស្រួល ក្នុងការទៅដល់ កន្លែងធ្លាក់យន្តហោះ ។ 

ខណៈមិនទាន់មានការបញ្ជាក់ ឬក៏ផ្ទៀងផ្ទាត់ ជាឯករាជ្យ  នៅ    ឡើយទេ ករណីបែកធ្លាយ របាយការណ៍ វិភាគចេញពី ឧបករណ៍ថតសម្លេង បន្ទប់កាប៊ិន ទៅកាសែតអាល្លឹម៉ង់ The Bild អោយដឹងថា កាពីទែនជា ពីលុតបើកយន្តហោះ មានឈ្មោះ  ថា  Patrick  Sondenheimer បានប្រាប់  ទៅសហពីលុត លោក​ Lubitz អោយដឹងថា តាំងពីយន្តហោះ ចាប់ ផ្តើម  ហោះហើរ លោកពុំទាន់បានទៅបន្ទប់ទឺកម្តងណាឡើយ ភ្លាមៗ នោះ សហពីលុត ឆ្លើយតប  អោយដឹងថា លោក  អាច ទៅពេលណា   ក៏បាន អោយតែចិត្តចង់ទៅ ។ កិច្ច សន្ទនាបន្តដោយ កាពីទែន ថា ដូច្នេះ លោកអាចគ្រប់គ្រងស្ថានការណ៍ បើកបរបាន ។ The captain says "you can take over"

ក្រោយមក អ្វីដែលនឹកស្មានមិនដល់ សហពីលុត វ័យ ២៧ ឆ្នាំ ឈ្មោះ Lubitz   ស្រាប់តែបដិសេធ មិនអនុ ញ្ញាតអោយ កាពីទែន ត្រលប់ចូលក្នុងបន្ទប់កាប៊ិនវិញ ជាមួយនឹងសម្រែក   ស្រែកឡើងខ្លាំងអោយដឹងថា ឆាប់បានទ្វារអោយលឿនឡើង ។ កាពីទែន ព្យាយាមវាយបំបែកទ្វារ ដោយ   ប្រើ ពូថៅ ខណៈក្រុមអ្នកធ្វើ ដំណើរទាំងអស់ បាននាំគ្នាស្រែកឆោឡោឡើង ។ ក្រុមអ្នកស៊ើបអង្កេត មាន ជំ នឿជាក់អោយដឹងថា មាន សម្លេងបុកយ៉ាងខ្លាំង ទំនងជាស្លាបយន្តហោះ បុកទៅនឹងកំពូលភ្នំ រួចមានសម្រែកភ័យខ្លាចចុងក្រោយតែ ម្តង ៕

- អាន ៖ ប៉ូលីស លុកលុយ ចូលផ្ទះ ជំនួយការបើកយន្តហោះធ្លាក់ Germanywings ក្រោយរងការបញ្ជាក់ មានចេតនា កំទេចយន្តហោះ

- អាន ៖ បែកធ្លាយ រឿងអាស្រូវ ក្នុងបន្ទប់ បើកយន្តហោះ អាចទៅ ជាមូលហេតុ នាំអោយធ្លាក់យន្តហោះ Germanwings ?

- អាន ៖ បែកការណ៍ ៖ ជំនួយការ បើកយន្តហោះធ្លាក់ Germanwings មានចេតនា បើកយន្តហោះ ទម្លាក់ ក្នុងន័យ កំទេចចោល

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash