CamNews

សត្វ 

ត្រីឆ្លាមបាឡែនយក្សមួយក្បាលត្រូវបានទាញឡើងលើ ឆ្នេរសមុទ្រប៉ាគិស្ថាន

ត្រីឆ្លាមបាឡែនយក្ស(whale shark) មួយក្បាល ត្រូវបានទាញឡើងលើឆ្នេរសមុទ្រក្បែរកំពង់
ផែត្រី Karachi​ នៅប៉ាគិស្ថានកាលពីថ្ងៃទី ៧ កន្លងទៅ និងត្រូវបានលក់ក្នុងតម្លៃ ១៩.០០០
ដុល្លារអាមេរិក។


ត្រីឆ្លាមបាឡែន(whale shark) នេះមានប្រវែង​ ១២ ម៉ែត្រ និងទំនង់ពី ៦ ទៅ ៧ តោន។


វាត្រូវបានអូសចូលក្បែរកំពង់ផែត្រី Karachi នៅ Pakistan បន្ទាប់ពីអ្នកនេសាទត្រីបាន
ប្រទះឃើញវាស្លាប់នៅតំបន់សមុទ្រ អារ៉ាប់ កាលពី ១០ ថ្ងៃមុន។


គេត្រូវប្រើដងស្ទូចជាច្រើនដើម្បីលើកត្រីយក្សនេះឡើងគោក...


...ដោយមានវត្ដមានរបស់មនុស្សជាច្រើនមកមើល។


ត្រីឆ្លាមបាឡែនយក្សនេះត្រូវបានលក់ក្នុងតម្លៃ ១,៧លាន rupee (ប្រាក់ Pakistan)
ប្រហាក់ប្រហែលនឹង ១៩.០០០ដុល្លារអាមេរិក។


ត្រីឆ្លាមបាឡែនត្រូវបានគេចាត់ចូលក្នុងប្រភេទត្រី ដែលមានការថយចុះយ៉ាង
ច្រើនគួរអោយប្រកាសអាសន្ន។ ត្រីប្រភេទនេះ កាលពីដើមឡើយត្រូវបានគេចាប់
យកមកធ្វើជាប្រេង ឬសាច់ ប៉ុន្ដែបច្ចុប្បន្នត្រូវបានហាមចាប់នៅក្នុងប្រទេសមួយ
ចំនួន។


ត្រីឆ្លាមបាឡែនតែងរស់នៅក្នុងតំបន់ទឹកក្ដៅ និងតំបន់សមុទ្រជ្រៅ។ រីឯចំណី
របស់វា
គឺ ប្រភេទធារាសុខុមប្រាណ(plankton)៕




ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: animalsharkwhalewhale shark