CamNews

ភាពយន្ត 

រឿង The Avengers បានកាត់ឈុតខ្លះចោល ២ ដងទំរាំតែ អាចដាក់បញ្ចាំងអោយ ក្មេងចាប់ពី ១៣ ឆ្នាំមើលបាន

គ្រាន់តែបាន លឺពីដំណឹងនេះ វាបានធ្វើអោយ មានការភ្ញាក់ផ្អើល ជាខ្លាំងដោយ ទស្សនិកជន បានចោទជា សំណួរថារឿង The Avengers គឺជារឿង វីរជន វីរនារី ជួយសង្គ្រោះពិភពលោក សោះតើមាន រឿងអ្វី ដែលត្រូវកាត់ ឈុតចោល ២ ដងទើបអាច ដាក់បញ្ចាំង អោយក្មេងចាប់ពី ១៣ ឆ្នាំមើលបាន?



បើយោងតាម ប្រភពព័ត៌មាន ពីមជ្ឈមណ្ឌល កណ្តាលនៃខាង ពិនិត្យនិងកែប្រែ ភាពយន្តបាន អោយ ដឹងថារឿង The Avengers ពីដំបូងពេល ដែលដាក់អោយ ត្រួតពិនិត្យ គេបានដាក់រឿង នេះថាទាល់តែ មានអាយុ ១៨ ឆ្នាំទើបអាច ចូលទស្សនាបាន ។ ហេតុដែលធ្វើ កើតឡើងដូច នេះ គឺដោយសារតែ ឈុតមួយដែល Loki (Tom Hiddleston) សំលាប់ភ្ញាក់ងារ Phil Coulson (Clark Gregg) មានលក្ខណៈ ស្តែងៗធ្វើ អោយស្រៀវសាច់ពេក ។ ដើម្បីធ្វើអោយ The Avengers ទទួលបាន ការទស្សនាច្រើន ហើយនិងគិតពី អារម្មណ៍ ទស្សនិកជន ក្មេងៗផងនោះ Marvel ក៏សំរេចចិត្ត កាត់ កែកុនឈុតនោះ ដល់ទៅ ២ ដងទើប ខាងអ្នកត្រួតពិនិត្យ ដាក់អោយរឿងនេះ បញ្ចុះមកត្រឹម ក្មេងអាយុ ១៣ ឆ្នាំវិញ ។



ខាងក្រោមនេះ ជាឈុតដែលកាត់រួច ទស្សនិកជន អាចទស្សនាបាន ។ ទស្សនិកជនជាច្រើន បាន សង្ឃឹមថា Marvel នឹងបញ្ចេញឌីសរឿង ឈុតដែលមិនបាន កាត់ចេញនោះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: movie the avengers rate r pg