ព័ត៌មានភាពយន្ត ៖ The Interviews ខ្សែភាពយន្តថ្មី ដែលនាំមកនូវភាពចម្រូងចម្រាស់នោះ បានក្លាយ ទៅជាបេក្ខភាព ខ្សែភាពយន្តដែលទទួលបានចំណាត់ថ្នាក់ លេខមួយ មិនធ្លាប់ មានពីមុនមក ដោយ មានការចេញផ្សាយ ដោយស្ទូឌីយោ Sony បានរយៈពេលត្រឹមតែ ៤ ថ្ងៃ បើចាប់គិតពីថ្ងៃ បង្ហោះផ្សាយ ជាលើកដំបូង ថ្ងៃទី ២៤ ធ្នូ ។
ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថាចំណាត់ខ្សែភាពយន្តថ្មីមួយនេះបានរកប្រាក់ចំនូលបាន តាមប្រព័ន្ធអនឡាញ ដល់ទៅ ១៥ លាន ដុល្លារ ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់ ថា មានករណី ទាញយក (Download) ច្រើនជាង ២ លានដង ត្រឹមថ្ងៃទី ២៧ ធ្នូ កន្លងទៅនេះ។គួររំឮកថា The Inter - views ខ្សែភាពយន្តថ្មីមួយនេះ គឺជាខ្សែភាពយន្ត បែបកំប្លែង និយាយអំពី ផែនការ ប្រឌិត ទាក់ទិនទៅ នឹងការសម្លាប់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un ត្រូវបានបញ្ឈប់ការ ចេញផ្សាយ កាលពី ពេលកន្លងទៅនេះ ដោយក្រុមហ៊ុនផលិតភាពយន្ត Sony ខណៈបានធ្វើអោយរដ្ឋាភិបាល ប្រទេស កូរ៉េ ខាងជើង មានការច្រឡោតខឹង និងអាចជាអ្នកនៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រទៅលើ ក្រុមហ៊ុន Sony កាលពីពេលកន្លងទៅនេះ ។
សេចក្តីបំភ្លឺ សរបញ្ជាក់អោយដឹងថា ក្រុម Hacker ដែលបានធ្វើវាយលុក ប្រព័ន្ធកុំព្យូទ័រ ក្រុមហ៊ុនSony នោះ បានហៅខ្លួនឯងថា Guardians of Peace បានធ្វើការលួចចូល និង ប្រមូលទិន្ន ន័ យសម្ងាត់ រួម មាន scripts ភាពយន្តថ្មី ខិតជិតនឹងមកដល់ អ៊ីម៉ែលសម្ងាត់ ក៏ដូចជា ឯកសារពាក់ព័ន្ធ ប្រាក់បៀរវត្ស តារាសម្តែង ប្រុស ស្រីជាដើម ៕
- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី