ភាពយន្ត ៖ សំរាប់ប្រិយមិត្តដែលចូលចិត្តទស្សនារឿងរបៀប zombies នោះប្រាកដ នឹងចូលចិត្ត រឿង ខ្មោចរាតត្បាត ឬ The Black Death ហើយ ព្រោះរឿង នេះ គឺពោរពេញទៅដោយឈុតឆាកប្រយុទ្ធ នឹងរត់គេចពី zombies ទាំងអស់។ យើងធ្លាប់ឃើញហើយ រឿងដែលមានលក្ខណៈជា zombies ល្បីៗរបស់សហរដ្ឋអាមេរិកដូចជា The Walking Dead, Grind House, World War Z, និងរឿងរបស់ខ្មែរយើង រត់ (Run) ឥឡូវនេះ យើងនឹងបានទស្សនារឿងប្រភេទនេះទៀតហើយជាមួយនឹងរឿង ខ្មោចរាតត្បាត ឬ The Black Death។
អ្វីដែលពិសេស ហើយគួរអោយកត់សំគាល់ក្នុងរឿងនេះគឺ វាទទួលបាន Rated-R 18+ ដែលមានន័យថា មនុស្សដែលមានអាយុក្រោម 18 ឆ្នាំគឺមិនអនុញ្ញាតិ្តអោយចូលទៅទស្សនានោះទេ ក៏ព្រោះតែ រឿងនេះវាមានភាពកាចសាហាវ ស្ដែងៗខ្លាំងណាស់ ហើយមានឈុតមួយចំនួន ដែលក្មេងៗមិនគួរមើល ផងដែរ។ សំរាប់ខ្សែភាពយន្ដ The Black Death ឬ ខ្មោចរាតត្បាតនេះ ផងដែរ គឺនឹងចាប់ផ្ដើមចាក់បញ្ចាំងជាសាធារណៈ នៅគ្រប់រោងភាពយន្ដទំនើបក្នុងប្រទេសកម្ពុជា ពីថ្ងៃទី 18 ខែមិថុនា 2015 នេះតទៅ។
កាលពីល្ងាចថ្ងៃទី 15 មិថុនា 2015 យើងឃើញមានកម្មវិធីមួយរបស់ Platinum Cineplex គឺការថតរូបជាមួយនឹង zombies ហើយទទួលបានសំបុត្រចូលទស្សនារឿង The Black Death ឬ ខ្មោចរាតត្បាត មុនគេ។ យើងឃើញថាមានមនុស្សយ៉ាងច្រើនបានមកចូល រួម ក្នុងកម្មវិធីនេះ។ ហើយពួកគាត់បានចូលទៅថតរូបជាមួយនឹង zombies យ៉ាងសប្បាយ ក៏ប៉ុន្ដែក៏មានអ្នកខ្លះ គឺខ្លាច zombies ខ្លាំងណាស់រហូតដល់ស្រែកយំ ហើយលត់ជង្គង់ទៀតផង។ ហើយចំពោះ ប្រិយមិត្ត ដែល បានចូលទៅទស្សនារឿងនេះ គឺពេញចិត្តណាស់ចំពោះខ្សែរឿងរបស់រឿងនេះ។
រូបភាព៖ ប្រិយមិត្តចូលរួមក្នុងកម្មពិធី ថតរូបជាមួយ zombies នៅ Platinum Cineplex។
ចំពោះប្រិយមិត្តដែលមិនចង់ រំលង កម្ម ពិធីពិសេសបែបនេះលើកក្រោយទៀត សូមកុំភ្លេចតាមដានជាមួយនឹង គេហទំព័រហ្វេសប៊ុករបស់ JaiKon www.facebook.com/jaikon.cambodia និង add ចៃកុន ជាមិត្តនៅក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បី ឳកាស ឈ្នះរង្វាន់ជាច្រើនជារៀង រាល់ សប្តាហ៏ ដូចជាសំបុត្រកុនឥតគិតថ្លៃជាដើម។
សូមអញ្ជើញទស្សនា Trailer ខាងក្រោម:
ប្រភព ៖ Westec Media Limited