CamNews

ប្លែកៗ 

ភ្ញាក់ផ្អើល៖ បុរសម្នាក់ ត្រូវបាននារីម្នាក់ ដឹកបណ្តើរដូចឆ្កែ នៅក្នុងទីក្រុងឡុង (មានវីដេអូ)

យោងតាមកាសែត Metro របស់អង់គ្លេសបានឲ្យដឹងថា  បុរសម្នាក់ក្នុងសម្លៀកបំពាក់ស្អាតបាត ដូចជាអ្នកធ្វើការ ត្រូវបានគេថតជាប់រូបភាព ក្នុងពេលដែលកំពុងត្រូវនារីម្នាក់ ចងខ្សែជាប់ ក និង ដឹកបណ្តើរដូចជាសត្វឆ្កែ នៅតាមដងផ្លូវ Farringdon នៅទីក្រុងឡុង ប្រទេសអង់គ្លេស។

មនុស្សជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនោះ និងបានឃើញផ្ទាល់ភ្នែកទិដ្ឋភាពនេះ សុទ្ធតែ មានការភ្ញាក់ផ្អើល ហើយប្រតិកម្មបន្ទាប់ទៀតគឺដកយកទូរស័ព្ទ ថតផ្តិតយកទិដ្ឋភាពដ៏ចម្លែកបំផុត ដែលកំពុងតែកើតឡើងនៅលើពិភពលោកនេះ។

ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលជាងនេះទៀត គឺជាប្រតិកម្មផ្សេងៗគ្នា ស្តីពីបណ្តារូបភាពទាំងនេះ នៅពេល វាត្រូវបានបង្ហោះនៅលើអ៊ីនធឺណេត។ មានអ្នកខ្លះបានចោទសួរថា តើអ្វីដែលគាត់បានឃើញ វាជា ការពិត ឬគ្រាន់តែជាឈុតឆាក ល្បែងលេងសើចទេ? រីឯមួយចំនួនទៀត មានការភ្ញាក់ផ្អើលខ្លាំង ដោយបានឲ្យដឹងថា បុរសម្នាក់នេះ ប្រ​ហែលជាកំពុងគោរពនូវអ្វីមួយទេដឹង? ក្នុងពេលដែលមនុស្ស មួយចំនួនទៀត មិនជឿជាការពិតឡើយ វាគ្រាន់តែជាល្បែងភូតកុហក់ ដែលធ្វើក្នុងថ្ងៃទី១ មេសា ដែលជាថ្ងៃនៃការភូតកុហក់ ប៉ុណ្ណោះ។

មានមនុស្សមួួយចំនួនទៀត ក៏បានគិតស្មានថា បុរសម្នាក់នេះ ប្រហែលជាប្រុសក្បត់ចិត្ត ហើយត្រូវ ខាង ស្រីគេពិន័យធ្វើដូច្នេះ។ ឯអ្នកខ្លះទៀតបាននិយាយថា នេះមិនមែនជារឿងអ្វីប្លែកនោះទេ ព្រោះ ជាទូទៅ មានគេធ្វើសកម្មភាពដូច្នេះ ដោយមានក្រុមការងាររបស់ពួកគេ តាមថតសកម្មភាពពី
ក្រោយ។ 

ប៉ុន្តែសម្រាប់សកម្មភាពនីមួយៗ បើទោះជាល្បែងលេងសើច ឬជាការពិតមែននោះ តែងតែមាន គោលបំណង និងមូលហេតុរបស់វា។

សម្រាប់ហេតុផលពិតប្រាកដថា ហេតុអ្វីបានជាបុរសម្នាក់ហ្នឹង ត្រូវគេដឹកបណ្តើរដូចសត្វឆ្កែ នៅតាមដង ផ្លូវនៅទីក្រុងឡុង មកដល់ពេលនេះ នៅមិនទាន់មានអ្នកណាដឹងនោះឡើយ។ ប៉ុន្តែបើទោះជា មានមូលហេតុអ្វីក៏ដោយចុះ ទិដ្ឋភាពមនុស្សដែលត្រូវបានគេដឹកបណ្តើរដូចឆ្កែ ពិសេសនៅក្នុងទីក្រុងអរិយធម៌ ស៊ីវិល័យកំរិតលំដាប់ខ្ពស់ ដូចជាទីក្រុងឡុង វាពិតជាបង្កឲ្យមានការ ភ្ញាក់ផ្អើលខ្លាំងណាស់ សម្រាប់អ្នកដែលបានឃើញនូវទិដ្ឋភាពផ្ទាល់ភ្នែក៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Dog man Farringdon London Unbelievable Strange រឿងប្លែកៗ