CamNews

តារា 

Rain បង្អួតសាច់ដុំដ៏ហាប់ណែន យ៉ាងសិចស៊ី នៅកន្លែងហាត់សម

ក្រោយពីបានបញ្ចេញនូវ MV ថ្មីពីរ ដ៏គួរឲ្យចាប់អារម្មណ៍ Rain កំពុងតែធ្វើការហ្វឹកហាត់ យ៉ាងខ្ជាប់ ខ្ជួន និងយកចិត្តទុកដាក់ សម្រាប់ការសម្តែងមួយចំនួនទៀត ដែលជិតខិតមកដល់ របស់ខ្លួន។ ក្នុងរូប ភាពមួយសន្លឹកដែលទើបតែ ត្រូវបានចែករំលែកដោយ Cube Entertainment, Rain បានមានភាព ជឿជាក់ បង្ហាញនូវរូបរាង យ៉ាងសិចស៊ី ពេញជាបុរសភេទ របស់ខ្លួន ក្នុងពេលដែលកំពុងហាត់រាំ ដែលបានធ្វើឲ្យ អ្នកគាំទ្រ សរសើរ រូបរាងដ៏សក្តិសម សង្ហា របស់ Rain ស្ទើរគ្រប់គ្នា។
Rain តែងតែទទួលបាន ការសរសើរជាច្រើន ពីរូបរាងខាងក្រៅ ដ៏សង្ហារបស់ខ្លួន
បន្ទាប់ពីចូលបម្រើក្នុងជួរទាហាន អស់មួយរយះពេលយូរ គួរសមមក Rain បានវិលត្រឡប់មកកាន់ ពិភពសិល្បៈវិញ ជាមួយនឹងការបញ្ចេញនូវ បទចម្រៀងពីរបទ ក្នុងនោះរួមមាន បទ "La Song" និង បទ " 30 Sexy"។ យើងរង់ចាំមើលទាំងអស់គ្នាថា Rain នឹងបង្ហាញនូវស្ទីលប្លែកថ្មីៗ អ្វីខ្លះទៀត នៅ ក្នុងបទចម្រៀងបន្តបន្ទាប់ ខាងមុខឆាប់ៗនេះ?
រូបរាង និងស្ទីលរបស់ Rain នៅក្នុងបទ "La Song"
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: Rain Sexy muscle Korean Singer Entertainment Korean Super Star Cube Entertainment