CamNews

តារា 

Rihanna ទទួលបានពានរង្វាន់​ វីដេអូបទចម្រៀងល្អបំផុត​ ប្រចាំឆ្នាំ "MTV​ VMAs 2012"

ព័ត៌មានកំសាន្ត ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយអោយដឹង
ថា   ក្រុមតារាចម្រៀងប្រុស  One Direction  ក៏ដូចជា  តារាចម្រៀងស្រីល្បីឈ្មោះ  នាង
Rihanna
​  បានទទួលពានរង្វាន់ធំជាងគេ    នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់  MTV  VMAs
2012 ។


គួរបញ្ជាក់ផងដែរថា​   ក្រុមតារាចម្រៀងប្រុស  "One Direction"  ទទួលបាននូវភាពជោគជ័យដោយ
ទទួលបាននូវពានរង្វាន់មួយនេះ តាមរយៈការគាំទ្រដល់ពេញនិយមបំផុតនូវវីដេអូបទចម្រៀងរបស់
ពួកគេដែលមានចំណងជើងថា  "Up All Night"  ខណៈ ពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ នាង
Rihanna ក៏ទទួលបាននូវពានរង្វាន់ដ៏ធំមួយផងដែរ  នារាត្រីនោះ  ពោលគឺ ទទួលបាននូវពានរង្វាន់
វីដេអូបទចម្រៀងពេញនិយមបំផុតប្រចាំឆ្នាំ តាមរយៈបទ "We Found Love" ។

លើសពីនេះទៅទៀត  បើយោងតាមរបាយការណ៍ដដែលក៏បានបន្ថែមផងដែរថា ក៏មានសិល្បៈករ
សិល្បៈការិនីមួយចំនួនផ្សេងទៀត បានឈ្នះពានរង្វាន់ខុសៗគ្នា នៅក្នុងរាត្រីនោះផងដែរ ដែលនៅ
ក្នុងនោះរួមមានដូចជា ៖ Nicki Minaj, Coldplay, Drake , Calvin Harris , Brown , Lil Wayne , Katy
Perry ក៏ដូចជា Beyonce ផងដែរ។

គួររំឮកផងដែរថា កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ MTV VMAs 2012 ត្រូវបានធ្វើឡើងកាលពីថ្ងៃទី
៨ខែកញ្ញា ឆ្នាំ ២០១២ នៅឯមជ្ឈមណ្ឌល Staples Center Arena នារដ្ឋ Los Angeles សហរដ្ឋអាមេ
រិក៕

ដោយ ៖ ពិសី
ប្រភព ៖ digitalspy


Tags: international news strange entertainment star