CamNews

សម្រស់ 

អាយុ ៤១ ឆ្នាំហើយនៅតែមានសម្រស់ដូច ២០ ឆ្នាំ!

អ្នកប្រហែលជាធ្លាប់បានស្គាល់អ្នកនាង Masako Mizutani ជនជាតិជប៉ុនជាអ្នកម្ដាយក៏ដូចជាអ្នក
បង្ហាញម៉ូដអាយុ ៤៤ ឆ្នាំដែលមានរូបសម្រស់ក្រមុំសុំខ្មាស់ហើយមើលទៅ។

ប៉ុន្តែសម្រាប់អ្នកស្រី Zhang Tingzuan មកពីតៃវ៉ាន់វិញនោះក៏មិនណយដែរ គាត់បានក្លាយជាស្រី
ម្នាក់ដែលប្រុសៗនាំគ្នាស្រក់ទឹកមាត់រាល់ពេលដែលគេឃើញរូបភាពរបស់គាត់នៅលើ Internet
នារីម្នាក់នេះគឺមានអាយុ ៤១ ឆ្នាំជាស្រ្តីមេផ្ទះមួយរូប។ នាងកំពុងតែល្បីពេញបណ្ដាញ Internet
របស់ចិនដែលម្នាក់ៗសរសើនាងដោយសារតែនាងបង្កើតកូនបាន ២ ហើយប៉ុន្តែនៅតែអាចមាន
រូបរាងស្រស់ស្អាត ក្រមុំសុំខ្មាស់ទៀតផង។

គ្រប់គ្នារាល់ពេលដែលបានឃើញរូបរបស់អ្នកស្រី Zhang គ្រប់គ្នាសឹងតែបំភ្លេច Masako នៅជប៉ុន
បាត់ទៅហើយ។ ដោយសារតែរូបរាងស្អាតរបស់នាង Zhang ត្រូវបានគេជួលមកធ្វើជាតារាក្នុងក្លឹប
ហាត់ប្រាណ ដែលធ្វើអោយក្រុមគ្រួសាររបស់នាងមានមោទនភាពជាខ្លាំង ជាពិសេសគឺប្ដីរបស់
នាងផ្ទាល់តែម្ដងដែរគាត់ពិតជាសំណាងណាស់ អាយុជិតស្លាប់ទៅវិញហើយនៅតែមានប្រពន្ធ
ដែលមានសម្រស់ស្រស់ស្អាតយ៉ាងនេះ ធ្វើអោយប្រុសៗដទៃច្រណែនមិនស្ទើរនោះទេ។

អ្នកស្រី Zhang បានប្រាប់ថាក្នុងនាមជាមេផ្ទះម្នាក់គាត់មិនមានអាថកំបាំងច្រើននោះទេគ្រាន់តែ
គាត់ចូលចិត្តហាត់ប្រាណ និងញុំាផ្លែឈើជាប្រចាំប៉ុណ្ណោះ។ នារីម្នាក់នេះសូម្បីតែខាងពត៌មាន
តារាក៏និយាយដែរថានាងមានស្បែកស្អាតដូចក្មេងស្រីជំទង់ដែរ ប៉ុន្តែមានអ្នកប្រើប្រាស់ Internet
មួយចំនួនក៏និយាយផងដែរថារូបភាពរបស់នាងប្រហែលជាឆ្លងកាត់ Photoshop ផង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 

 


Tags: beautiful girl china taiwan japen