CamNews

សុខភាព 

វិធីធ្វើស្បែកក្លៀកសម៉ដ្ឋ ភ្លឺរលោង ដោយធម្មជាតិ

តើស្រ្តីគ្រប់រូបមានបញ្ហាប្រឈមនឹងស្បែកក្លៀកខ្មៅមែនដែរឬទេ? តើអ្នកខ្មាស់អែននៅពេលដែល ពាក់អាវវាលក្លៀកមែនដែរឬទេ? សូមកុំបារម្ភតទៅទៀត ខាងក្រោមនេះ  គឺជាវិធីសាស្រ្ត ពីរយ៉ាង  ដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ  ដ៏មានប្រសិទ្ធិភាពបំផុត សំរាប់មិត្តស្រ្តី។

១/​ យកក្រូចឆ្មារ  ពុះជាពីរចំណិត រួចយកមកដុសខាត នៅលើស្បែកក្លៀក ត្រង់កន្លែងណា ដែល ខ្មៅបន្ទាប់មក ទឹកក្រូចឆ្មារនោះ  នឹងជួយផ្លាស់ប្តូរកោសិកាស្បែកងាប់ នឹងជំនួសមកវិញនូវ ស្បែក ក្លៀកដ៏សស្អាតភ្លឺរលោង។ មួយវិញទៀត  អ្នកអាចប្រើក្រែមលាបស្បែក ឡេក៏អាចជួយ ឱ្យស្បែក ក្លៀករបស់អ្នកសម៉្ឋដផងដែរ។ វិធីមួយទៀត អាចយករមៀតម៉ដ្ឋបន្តិចទឹកដោះគោជូរ ឬ ទឹកឃ្មុំ លាយជាមួយនឹង  ទឹកក្រូចឆ្មារ ឱ្យសព្វ  រួចយកមក  លាបនៅលើក្លៀក ទុករយៈពេល ១០នាទី ហើយលាងសំអាតទឹកចេញ។

២/ យកអម្ពិលទុំ  ១ស្លាបព្រាបាយ   លាយជាមួយទឹកឃ្មុំ   ១ស្លាបព្រាកាហ្វេ   រួចលាបលើស្បែក ក្លៀក ទុករយៈពេល ៥នាទី ឬ ប្រើអម្ពិលទុំ   លាយជាមួយទឹកដោះគោឆៅ លាបលើ ទុករយៈ ពេល  ៥ ទៅ ១០នាទី   រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ   ឱ្យបាន ២ដង  ក្នុង១សប្តាហ៍ នឹង ឱ្យក្លៀករបស់អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។

៣/ ប្រើក្រូចឆ្មារ យកមកដុស  នៅលើស្បែកក្លៀក ឱ្យសព្វ ទុករយៈពេល ៣នាទី  រួចលាងសំអាត ទឹកចេញ  ធ្វើឱ្យបានជាប្រចាំ ២ ទៅ៣ ដង ក្នុងសប្តាហ៍ អ្នកនឹងទទួលបាននូវក្លៀកសស្អាត ជា មិនខាន។

ចំណំា៖ វីធីបីយ៉ាងខាងលើ អ្នកអាច ប្រើតាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិដូចគ្នា៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedie


Tags: Health how-to-get-rid-of-dark-underarms.html