CamNews

តារា 

លីនដា សុំចិត្តទស្សនិកជន កុំឲ្យស្អប់នាង

ភ្នំពេញៈ តារាចម្រៀងស្រីដ៏ស្រគត់ស្រគំ របស់ផលិតកម្មសាន់ដេ កញ្ញា លីន ដា ដែលទើបតែបានលេចមុខ ជាថ្មីក្នុងរឿងសង្សារខ្មោច របស់ផលិតកម្ម សាន់ដេ បង្ហាញមុខក្នុងរូបភាព ជាតួអង្គអាក្រក់ហួស នឹងថ្លែង ដែលខុសពីរូបភាព ការសម្ដែងកន្លងមក ដោយភាគច្រើន ជាតួអង្គស្លូត សូម្បីក្នុងបទចម្រៀង នាងក៏ដូចគ្នា ។

ទស្សនិកជនដែលបាន ទស្សនាភាពយន្តកំប្លែង របស់ផលិតកម្មសាន់ដេ ភាគច្រើនលាន់មាត់ថា គ្រប់តួអង្គទាំងអស់សុទ្ធតែមាន សមត្ថភាពសម្ដែងដ៏អស្ចារ្យ ទាំងកាយវិការ និងទឹកមុខ សំលៀកបំពាក់សុទ្ធតែស្អាតៗ ពិសេសអត្តចរិកហាក់ស៊ី ជាមួយតួអង្គ ។

តែតួអង្គនាង យូរី និង លីនដា ត្រូវបានគេស្អប់ ព្រោះនាង បានសម្ដែងក្នុងតួចាក់រុក ឆ្នាសឆ្នើម និង សាហាវព្រៃផ្សៃថែម ទាំងខុសដាច់ទាំងស្រុង ពីរូបភាពដែលទស្សនិកជន ធ្លាប់ឃើញកន្លងមក។

សម្រាប់ស្រីស្អាត លីន ដា ម្ចាស់បទ «មានសង្សារ ជាព្រាននារី»រូបនេះ បានបង្ហាញសេចក្ដីបារម្មណ៍ ក្នុងការសម្ដែងផងដែរ ព្រោះនាង ខ្លាចទស្សនិកជនស្អប់នាង ដូចក្នុងសាច់រឿង ដែលនាងសម្ដែង ។ ស្រីស្អាតរូបនេះ បាននិយាយថា នាងពិតជាប្រឹងប្រែង សម្ដែងអស់សមត្ថភាព ទោះបីក្នុងរូបភាពណាក៏ដោយ ដើម្បីអោយសាច់រឿងល្អមើល នឹងទាក់អារម្មណ៍ទស្សនិកជន តែអ្វីដែលសំខាន់នាង បានប្រែក្លាយខ្លួនជាមនុស្ស ពូកែចាក់រុក អុចអាលនឹង សាហាវ ព្រោះយូរីជាមិត្តក្នុងរឿង បានត្រឹមគិតមិនហ៊ានធ្វើ តែនាងជាអ្នកធ្វើវា ដោយផ្ទាល់ដៃ ។

នាងបានបន្តថា «ខ្ញុំសុំចិត្តទស្សនិកជន ដែលបានទស្សនា ខ្សែភាពយន្តនោះ ហើយសូមមេត្តា សុំស្អប់នាងខ្ញុំអី ព្រោះនាងខ្ញុំជាតួក្នុងរឿង មិនមែនចរិកពិតនាងទេ វាជារូបភាពក្នុងការ សម្ដែងប៉ុណ្ណោះ » ។

សម្រាប់តារាចម្រៀងស្រី លីនដា ថ្វីត្បិតតែប្រឡូក សិល្បៈក្នុងរយៈពេលខ្លី តែនាងអាចប្រមូលភាព ល្បីល្បាញបានលឿន ថែមទាំងវិវត្តន៍ខ្លួន បានដោយធ្វើជាតារាសម្ដែង អោយរឿងក្នងផលិតកម្មទៀតផង តែក្នុងរឿងចុងក្រោយនេះ នាងពិតជាសម្ដែងបានល្អ ស្ទើរមិនគួរអោយជឿ រហូតទស្សនិកជនខ្លះសួរថា តើជាចរិកពិតរបស់នាង មែនឬទេ តែនាងបានបកស្រាយហើយថា ជាការសម្ដែងប៉ុណ្ណោះ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh