CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ ៖ យន្តហោះ អាកាសចរណ៍ ម៉ាឡេស៊ី បង្ខំចិត្ត ចុះចត ខុសគោលដៅ ព្រោះ មានបញ្ហាអគ្គីសនី

ព័ត៌មានអន្តរជាតិ ៖ ប៉ុ​ន្មានម៉ោង មុននេះ បន្តិច បើតាមការអោយដឹងពីគេហទំព័រ សារព័ត៌មានបរ ទេសនាំមុខ ស៊ីអិនអិន អោយដឹងថា យន្តហោះ មួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី ត្រូវបានរកអោយឃើញថា បង្ខំចិត្តចុះចត ជាបន្ទាន់ នៅឯក្រុងហុងកុង ជំនួសអោយអាកាសយាន ដ្ឋានដែលជាគោលដៅ របស់ខ្លួន ក្រុង Incheon ប្រទេស កូរ៉េខាងត្បូង ក៏ដោយសារ តែមានបញ្ហា ការ ផ្គត់ផ្គង់អគ្គីសនី របស់ខ្លួន ។

គួរបញ្ជាក់ផងដែរថា យន្តហោះ ប្រភេទ Airbus A330-300 មានជើងហោះហើរ Flight 066  បានធ្វើ ការចុះចត នៅក្នុងក្រុង ហុងកុង បានដោយសុវត្ថិភាព ខណៈក្រុមអ្នកដំណើរ ២៧១ នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនអោយ ហោះហើរ តាមរយៈជើងហោះហើរផ្សេងទៀត ។

យ៉ាងណាមិញ បើតាមការអោយដឹង ពីក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ អោយដឹងថា មូលហេតុដែលនាំ អោយមានការបង្វែរ កន្លែងចុះចត ក៏ដោយសារតែមានបញ្ហាអគ្គីសនី ពោល មានបញ្ហាការផ្គត់ផ្គង់អ គ្គីសនីផ្ទាល់តែម្តង ។ ខណៈលែងមានការផ្គត់ផ្គង់អគ្គីសនី មួយរំពេចហើយនោះ ភ្លាមៗនោះ ស្ថានីយ៍ ផ្គត់ផ្គង់អគ្គីសនី កម្រិតខ្ពស់ របស់យន្តហោះ ក៏បានជួយ កម្លាំងគាំទ្រ បន្ទាប់ ។

គួររំឭកថា ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ពិភពលោក ក៏កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ទាក់ទិនទៅនឹង ករណីបាត់យន្តហោះ MH370 កាលពី ពីរសប្តាហ៍មុន ខណៈមានអ្នកធ្វើដំណើរនៅ លើនោះ ដល់ទៅ ២៣៩ នាក់ ពោលបានបាត់ខ្លួន ខណៈហោះហើរ នៅលើដែនអាកាស អាស៊ីភាគអា គ្នេយ៍ ក្នុងប្រតិបត្តិការហោះហើរ របស់ខ្លូន ពីក្រុងកូឡាឡាំពួរ ទៅក្រុង សៀងហៃ ប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Malaysia