CamNews

សុខភាព 

មហារីកសុដន់នឹងកើនឡើងប្រាំដងធៀបនឹង បច្ចុប្បន្ន

អង់គ្លេស៖ យោងតាមអ្នកជំនាញខាងវេជ្ជសាស្ដ្រ នៃប្រទេសអង់គ្លេសបានអោយដឹងថា ស្រ្ដី
ទូទៅក្នុងពិភពលោក នឹងមានជម្ងឺមហារីកសុដន់ច្រើនឡើងៗ។ នោះមានន័យថាស្រ្ដីនឹងមាន
ជម្ងឺមហារីកសុដន់កើនរហូតដល់ ៥ ដងបើធៀបនឹងពេលសព្វថ្ងៃនេះ។

ជម្ងឺមហារីក ឬពាក្យសាមញ្ញថា "ដុំសាច់ដែលដុះដោយឯងៗ" (Tumours) គឺជាជម្ងឺដ៏កាចសា
ហាវមួយ ហើយមិនងាយព្យាបាលជាសះស្បើយទៀតផង។ តាមការវិភាគរបស់វេជ្ជបណ្ឌិត
ជាច្រើននាក់នៃផ្នែកជម្ងឺនេះ បានអោយដឹងថាជម្ងឺនេះភាគច្រើន តែងតែកើតមកពីតំនរពួជនៃ
គ្រួសារ គឺអរម៉ូន (Genes) ពីឪពុកម្ដាយខាងដើម។ បើតាមការស្រាវជ្រាវមួយបានអោយដឹងថា
មានស្រ្ដីចំនួន ១,០០០ នាក់ដែលផ្ទុកមេរោគនេះកាលពីឆ្នាំ ១៩៩៩។

តាមការបញ្ចាក់របស់ក្រុមគ្រូពេទ្យប្រទេសអង់គ្លេសបានអោយដឹងថា មានចំនួន​​ ២១៤ ករណី
ដែលស្មើនឹង ២២.៦ ភាគរយនៃជម្ងឺនេះ បានវិលត្រលប់មកកាន់ស្រ្ដីវិញ បន្ទាប់ពីពួកគេបាន
ព្យាបាល​ ក្នុងរយៈពេល ៣​ ឆ្នាំមុន។ ហើយជាលទ្ធផលស្រ្ដីនោះឯង នឹងមិនអាចរស់បានរយៈ
ពេល១០ ឆ្នាំទៅមុខទៀតទេ។





វេជ្ជបណ្ឌិត Adam Glaser មកពីវិទ្យាស្ថានស្រាវជ្រាវ St James Oncology បានអោយដឹងថា
មានស្រ្ដី ៤៨,០០០ នៅអង់គ្លេសបានផ្ទុកជម្ងឺមហារីកសុដន់នេះ។ មិនតែប៉ុណ្ណោះ​ស្រី្ដចំនួន
១១,៥០០នាក់ នឹងប្រឈមមុខនឹងការស្លាប់។ តែទោះបីជាយ៉ាងណាក្ដី លោកនឹងខិតខំប្រឹងប្រែង
យកពេលវេលាមកពន្យល់នូវវិធីសាស្រ្ដក្នុងការថែទាំ ដល់ស្រ្ដីទាំងនោះ ក្នុងការការពារ ក៏ដូចជា
ការព្យាបាលជម្ងឹនេះ ដើម្បីអោយពួកនាងគេចផុតពីសេចក្កីស្លាប់ផងដែរ៕

 

ដោយ៖ សារិន
ប្រភព៖​ dailymail




Tags: lifestye healt English