CamNews

តារា 

ឌុច សោភា រំពឹង​ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ បន្ទាប់ពី​រងព្យុះភ្លៀង ក្នុងវិស័យ​សិល្បៈ

ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់ ស្ងាត់ទីផ្សារ អ្នកមេម៉ាយកូន១ ឌុច សុភា ក្លាយជាតួឯកស្រី
ក្នុងខ្សែភាពយន្តថ្មី ដែលមានចំណងជើងថា “ចំាថ្ងៃវិលវិញ” ជាមួយលោក ញ៉ែម សុគន្ធ បន្ទាប់ពី
បាត់ប្រជាប្រិយភាពស្ទើរទាំងស្រុង ក្នុងពិភពសិល្បៈអស់រយៈពេលជាង២ឆ្នាំរួចមក។

បន្ទាប់ពីអ្នកនាង ឌុច សុភា សម្រេចចិត្តចូលរោងការ ជាមួយមន្ត្រីមួយរូប ដែលមានឋានៈជាមន្ត្រី
អន្តោប្រវេសន៍រួចមក កេរ្តិ៍ឈ្មោះ ដែលធ្លាប់តែរីកស្រស់បំព្រង បានធ្លាក់ចុះដូចកំាជណ្តើរតែម្តង ពោលគឺបាត់ប្រជាប្រិយស្ទើរតែហៅលេងឮតែម្តង។ ប៉ុន្តែស្នេហាដែលនាងគិតថា អាចរួមរស់ ដោយ
សុភមង្គលនោះ ក៏ត្រូវឈានដល់ផ្លូវបំបែក បន្ទាប់ពីបង្កើតបានកូនទី ១ ។ដោយសារតែភាពឈឺចាប់
អ្នកនាង ឌុច សុភា ក៏សម្រេចចិត្តវិលចូលសិល្បៈវិញ ក្នុងឆ្នាំ ២០១១ ជាមួយនឹងការចាប់ផ្តើមសម្តែង
ឈុតខារ៉ាអូខេ ជាមួយលោក នីកូ ក្នុងផលិតកម្ម អឹម។

យ៉ាងណាមិញ ជាមួយនឹងសម្តែងនេះ គេសង្កេតឃើញថា អ្នកនាងនៅតែមិនអាចទាញយកប្រជា
ប្រិយភាពពីទស្សនិកជនបានខ្លាំងក្លាដូចមុនដដែល។ ទន្ទឹមនឹងការសម្តែង អ្នកនាងក៏បានប្រែក្លាយ
ខ្លួនពីតារាសម្តែង មកធ្វើជាពិធិការិនី ហើយទាំងការសម្តែង និងធ្វើជាពិធិការនី កេរ្តិ៍ឈ្មោះរបស់នាង
នៅតែធ្លាក់ក្នុងចំណុចសូន្យ គ្មានពន្លឺចែងចាំងដដែល។

ទោះជាបែបនេះក្តី មហាជនមួយចំនួន ដែលនៅចងចាំ និងធ្លាប់គាំទ្រស្នាដៃចាស់ៗរបស់នាង នៅតែ
រំពឹងទុកថា បន្ទាប់ពីបង្ហាញវត្តមានជាតួឯកក្នុងរឿងថ្មីនេះ នឹងអាចទាក់ទាញចំណាប់អារម្មណ៍ របស់
ទស្សនិកជនឲ្យងាកមក ទទួលស្គាល់នាង ដូចគ្រាមុនវិញ។ ចំពោះអ្នកមេម៉ាយស្រីសខ្ចី ឌុច សុភា
វិញក៏សង្ឃឹមយ៉ាងមុតមាំ ថា ជាមួយនឹង រឿង “ចាំថ្ងៃវិលវិញ” នេះ នាងនឹងអាចទទួលបានភាពជោគ
ជ័យ នឹងការចាប់អារម្មណ៍ពីមហាជន នៅពេលចាក់បញ្ចំាង ក្នុងរោងកុន។

យ៉ាងណាមិញ ចំពោះស្នាដៃ លើកនេះ យឺអ៊ុន អ្នកនាង ឌុច សុភា អាចឡើងបានដល់កំរិតណា យើង
មិនអាចទាន់សន្និដ្ឋានបាននោះទេ ខណៈតារាស្រករក្រោយរះព្រោងព្រាត និងមានបទពិសោធ ពេញ
ខ្លួន មិនចាញ់ តារាជើងចាស់ ប៉ុន្មាននោះទេ។ វាប្រហែលជាមានការពិបាកបន្តិច សម្រាប់អ្នកនាង
ដើម្បីទទួលបានការចាប់អារម្មណ៍វិញ ព្រោះថាពេលនេះ ទីផ្សារសិល្បៈកំពុងតែមានការប្រកួតប្រជែង
យ៉ាងក្តៅគគុក ពីគ្រប់ស្រទាប់តារា។

គួររំឭកផងដែរថា អ្នកនាង ឌុច សុភា បានរៀបការជាមួយលោក ពៅ សីហា ជាមន្ត្រីនគរបាលអន្តោ
ប្រវេសន៍ ច្រកព្រំដែនបាវិត ខេត្តស្វាយរៀង ។ តែដោយសារតែមានបញ្ហាផ្ទាល់ខ្លួន អ្នកនាង និងស្វា
មី ក៏បានសម្រេចចិត្ត បញ្ចប់ជីវិតអាពាពិពាហ៍ ដោយបន្សល់ទុកកូនប្រុសមួយ ជាចំណងដៃឈឺចាប់
រហូតមកដល់សព្វថ្ងៃ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duch sophea entertainment khmer star actress ឌុច សុភា