CamNews

ប្លែកៗ 

វីដេអូខ្មោចរុញចានកែវ ទម្លាក់ពីលើតុបែកខ្ចាយ ក្នុងហាងមួយកន្លែង ទទួលបានការចាប់អារម្មណ៍ ទស្សនាច្រើន

កាលពីពេលថ្មីៗនេះ វីដេអូគួរឲ្យចាប់អារម្មណ៍មួយ ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត ហើយក៏ ទទួល បានការចាប់អារ្មណ៍ទស្សនាច្រើនគួរសម ពីសំណាក់អ្នកនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត។ វាគឺជាវីដេអូដែល  ថតបានពីកាមេរ៉ា ស្តីពីសកម្មភាព ចានធ្វើពីកែវមួយ ដែលកំពុងដាក់នៅលើតុ ស្រាប់តែរមៀលធ្លាក់ពីលើតុនោះ មកក្រោមបែកខ្ចាយ ដោយមិនមាន មនុស្ស ឬសត្វបះវាឡើយ។

វីដេអូនេះ ថតនៅក្នុងហាង Ellacoya Country Store ឯ New Hampshire សហរដ្ឋអាមេរិច ហើយ ត្រូវបានប៉ុស្តិ៍ ABC News យកមកចាក់ផ្សាយ។ បុគ្គលិកឈ្មោះ Heidi Boyd គឺជាមនុស្សដំបូងគេ ដែលមានមុខ នៅកន្លែងកើតហេតុ ហើយបានឲ្យដឹងថា មកដល់ពេលនេះ រូបគាត់នៅមានអារម្មណ៍ នៅភ័យខ្លាចនៅឡើយទេ។

នៅចំពោះមុខបណ្តាមតិចោទប្រកាន់ថា អ្នកស្រីគឺជាអ្នកប្រឌិតសកម្មភាពនេះឡើងនោះ Boyd បាន ធ្វើការបញ្ជាក់នៅលើ Facebook ថា: "ពួកយើងមិនបានប្រឌិតឡើយ។ ខ្ញុំគឺជាមនុស្សតែម្នាក់គត់ នៅក្នុងហាងពេលនោះ ហើយក៏មិនអាចបញ្ជាចាននោះ ដោយមិនបះវានោះទេ"។

 

រឿងអបីជំនឿ ខ្មោចព្រាយបិសាចនេះ នៅមិនទាន់អ្នកវិទ្យាសាស្ត្រណា អាច ស្រាយបញ្ជាក់ឲ្យបាន ច្បាស់លាស់នៅឡើយទេ។ រឿងខ្មោចលងពីនេះពីនោះ តែងតែកើតចេញជា រឿងៗ ដែលមានអ្នក ខ្លះជឿ អ្នកខ្លះក៏មិនជឿ។ ទោះជាយ៉ាងណា រឿងជឿ ឬមិនជឿ មានកំរិតប៉ុណ្ណា នោះ គឺអាស្រ័យលើ ការយល់ឃើញរបស់យើងម្នាក់ ប៉ុណ្ណោះ។
ទស្សនាវីដេអូ ចានរមៀលធ្លាក់ពីលើតុ ដោយឯកឯង ខាងក្រោមនេះទាំងអស់នេះ៖
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress

Tags: ghost eject glass Ellacoya Country Store New Hampshire Unbelievable Strange វីដេអូប្លែកៗ