CamNews

តារា 

គយគន់សម្រស់ តារាល្បីៗ បង្អួតគ្នាក្នុងពិធី មង្គលការ របស់ យ៉ុង ច័ន្ទកណ្ណិកា

ភ្នំពេញ៖ បន្ទាប់ពីប្រារព្ធ ពិធីប្រពៃណី អស់ជាច្រើនម៉ោង ក្នុងកម្មវិធីមង្គលការ របស់តារាចម្រៀងស្រី យ៉ុង ច័ន្ទកណ្ណិកា ជាអតីតតារាចម្រៀង ប្រចាំផលិត អេសអេសប៊ី ឈានដល់កម្មវិធី ទទួលទានអាហារ ពេលល្ងាច ក៏បានមកដល់ ដែលបានធ្វើនៅ វិមានចរណៃ ក្នុងបរិវេណ សាលមហោស្រពចេនឡា មានភ្ញៀវប្រមាណ ជា២០០នាក់ បានអញ្ជើញមកចូលរូម ។ ក្នុងនោះរួមមាន វត្តមានទាំងអ្នកសិល្បៈ និង អ្នកមុខអ្នកការមន្ត្រី រាជការជាច្រើនផងដែរ ។

វត្តមានតារាសិល្បៈ ល្បីៗជាច្រើន បានផ្ដល់កិត្តិយស ដល់ យ៉ុង ច័ន្ទកណ្ណិកា ដែលមិនចាញ់មង្គលការតារាៗ នានាពេលកន្លងមកឡើយ រួមមានកញ្ញា សុន ស្រីពេជ្រ តារាចម្រៀងល្បី ប្រចាំផលិតកម្ម ហង្សមាស កញ្ញា សុខសីឡាលីន និងប្អូននាង កញ្ញា សុខ ស្រីលក្ខណ៍ តារាចម្រៀងប្រចាំ ផលិតកម្ម ភ្លេងរីខដ កញ្ញា គាត សុវណ្ណាឡាង កញ្ញា ផន ស្រីខួច កញ្ញា ពៅ លីដា លោក សានរ័ត្ន បញ្ញាស័ក្តិ នឹងតារាល្បី រាប់រយដួង ដែលរះក្នុងមង្គលការ យ៉ុង ច័ន្ទកណ្ណិកា។

តោះ មើលសម្រស់ភ្ញៀវ ចូលរួមមង្គលលការ នាងបន្តិចមើល ៖



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh