CamNews

ម៉ូតូ 

ម៉ូដែលម៉ូតូមានភាពលេចធ្លោបំផុតនៅគ្រប់ សម័យកាល

ចំពោះប្រជាជនកម្ពុជា ម៉ូដែលម៉ូតូដែលមានភាពលេចធ្លោគ្រប់ជំនាន់ដែលត្រូវបានគេស្គាល់
ច្រើនបំផុត នោះប្រហែលជា Super Cup 50 របស់ក្រុមហ៊ុន Honda ។

ការជ្រើសរើសម៉ូដែលម៉ូតូដែលមានលក្ខណៈជាតំណាងនៃគ្រប់សម័យកាល វាមិនមែនជា
ការងារស្រួលនោះទេ នៅពេលអ្នកជ្រើសរើសម៉ូដែលមួយរបស់ក្រុមហ៊ុន Honda នោះប្រាកដ
ជាមានអ្នកគាំទ្រ Kawasaki ជាច្រើនចេញមកបដិសេធ ប៉ុន្ដែនៅពេលជ្រើសរើសម៉ូតូប្រភេទ
ទំនើបដែលមានកម្លាំងខ្លាំង និងរចនាបថទាក់ទាញ ក៏នឹងត្រូវបានអ្នកមានវ័យចំណាស់យល់
ថា វាមិនមានឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគេ។

ខាងក្រោមនេះ គឺជាប្រភេទម៉ូតូមួយចំនួនដែលមានភាពលេចធ្លោបំផុតគ្រប់ជំនាន់ ៖

Brough Superior SS100

ដោយត្រូវបានគេហៅថាជា "Rolls-Royce កង់ ២" Brough Superior SS100 បានទាក់ទាញ
ការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបង្ហាញខ្លួនកាលពីទសវត្សឆ្នាំ ៣០​ នៃសតវត្សមុន។

ចំនុចពិសេសរបស់ម៉ូដែលម៉ូតូនេះ នោះគឺរចនានៃរូបរាងប្រកប់ដោយភាពទាក់ទាញ និង
សមត្ថភាពនៃការធ្វើដំណើរនៅលើស្ថានភាពដីខុសៗគ្នា។

កាលពីជំនាន់នោះ ម៉ូតូនេះត្រូវបានគេលក់ក្នុងតម្លៃ ១៨០ ផោន ថ្លៃជាងផ្ទះមួយខ្នងនៅអង់
គ្លេស។ ម៉ូតូនេះ មានល្បឿនប្រមាណជា ១៦០គម/ម៉ោង។

Vincent Black Shadow

Black Shadow គឺជាផលិតផលរបស់វិស្វករ Phil Irving ដែលមានឈ្មោះល្បីបំផុតនៅអង់គ្លេស
កាលពីទសវត្សទី ៥០។ ដោយសារប្រើប្រាស់ម៉ស៊ីន V-Twin 50 998cc ម៉ូតូនេះ មានកម្លាំង
ប្រហែលជា ៥៥ សេះ។

នៅក្នុងជំនាន់នោះ Black Shadow គឺជាម៉ូតូមួយប្រភេទត្រូវបានគេពេញនិយមបំផុត បើទោះ
ជា Vincent បង្ហាញនូវការខកចិត្តរបស់ខ្លួន ដោយសារតែវាអាចមានល្បឿនត្រឹមតែ ២៤១គម
ក្នុងមួយម៉ោង ប៉ុន្ដែនេះគឺជាល្បឿនមួយដែលគួរអោយចាប់អារម្មណ៍។

Honda CB 750

ដើម្បីយល់ពីសារសំខាន់របស់ CB750 1969 ៤ ស៊ីឡាំង យើងត្រូវតែដឹងថា នៅក្នុងជំនាន់​នោះ
ទីផ្សារម៉ូតូត្រូវគ្រប់គ្រងដោយម៉ូតូ Triumph និង Harley-Davidson មកពីប្រទេសអង់គ្លេស។
ប៉ុន្ដែ រាល់ម៉ូតូប្រភេទ Triumph និង Harley-Davidson គឺត្រូវតែមានការរើរុះម៉ាស៊ីន និងជួស
ជុលឡើងវិញ នៅពេលវាធ្វើដំណើរបាន ២០.០០០គម។

ក្រុមហ៊ុន Honda បានធ្វើបដិវត្តមួយថ្មី ដោយបង្កើតបាន CB750 ព្រោះថា ប្រភេទម៉ូតូ ៤ ស៊ី
ឡាំងរបស់ពួកគេនេះ មិនចាំត្រូវរើម៉ាស៊ីនដូចប្រភេទម៉ូតូ Triumph Harley-Davidson ។ ម៉ូតូ
CB750 គឺជាម៉ូតូសំខាន់បំផុតនៃយុគសម័យថ្មី និងជាម៉ូតូមួយប្រភេទដែលពុំមានអ្នកណា
អាចស្រមៃដល់ នៅមុនឆ្នាំ ១៩៦៩ ។

Harley Davidson Evolution

តាមពិត នេះគឺជាប្រភេទម៉ាស៊ីនថ្មី ព្រោះវាមិនមានរូបរាងប្លែកប៉ុន្មាននោះទេ ប៉ុន្ដែ វាមានភាព
សំខាន់ច្រើនជាងការស្មាន។ នៅមុនទសវត្សឆ្នាំ ៨០ Harley Davidson នៅតែស្ថិតក្នុងលំដាប់
កំពូលក្នុងវិស័យឧស្សាហកម្មម៉ូតូ ប៉ុន្ដែម៉ាស៊ីនរបស់ពួកវាច្រើនតែហូរសាំង។

ម៉ាស៊ីន Evolution 1340cc បង្ហាញខ្លួននាឆ្នាំ ១៩៨៤ ត្រូវបានគេចាត់ទុកដូចជាម៉ាស៊ីន BMW
ព្រោះវាមានប្រព័ន្ធទប់ទល់នឹងការញ័រ ធ្វើអោយម៉ាស៊ីត្រជាក់។

Honda Super Cub 50


វាមិនមានកម្លាំងខ្លាំងក្លា ក៏ដូចជាសម្លេង និងរូបរាងកោងកាច Honda Super Cup 50 ត្រូវបាន
អ្នកប្រើប្រាស់ចាត់ទុកថា ជាមធ្យោបាយធ្វើដំណើរប្រកប់ដោយភាពជឿជាក់។

Honda Super Cup 50 អាចនឹងមិនមានការពេញនិយមនៅអាមេរិកខាងជើង ឬនៅអ៊ឺរ៉ុប ប៉ុន្ដែ
នៅអាស៊ី(ជាពិសេស នៅកម្ពុជា ថៃ វៀតណាម និងជប៉ុន) វាពិតជាស័ក្ដិសមក្នុងការឈរនៅ
លំដាក់លើគេបង្អស់ ក្នុងចំណោមប្រភេទម៉ូតូដែលមានលក្ខណៈជាតំណាងនៅក្នុងវិស័យ
ឧស្សាហកម្មម៉ូតូ។

នៅក្នុងរយៈពេលជាង ៥០ ឆ្នាំនៃវត្ដមានរបស់ខ្លួន Honda Super Cup 50 ត្រូវបានលក់ចេញ
ច្រើនជាង ៦០ លានគ្រឿង ចំនួននេះបានធ្វើអោយវាក្លាយជាម៉ូតូដែលត្រូវបានគេទិញច្រើន
បំផុតនៅគ្រប់ជំនាន់។

នៅក្នុងយុគសម័យទំនើបនេះ Honda Super Cup 50 នៅតែត្រូវបានផលិត និងលក់នៅក្នុង
បណ្ដាប្រទេសកំពុងអភិវឌ្ឍមួយចំនួននៅលើពិភពលោក៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing