CamNews

តារា 

សៀក សរុណា ជះលុយជិត១ម៉ឺនដុល្លារ ធ្វើខួបអាពាហ៍ពិពាហ៍​ ២២ឆ្នាំ ឲ្យឪពុកម្តាយ

ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី សម្បុរស្រអែមស្រស់ កញ្ញា សៀក សរុណា កាលពី ថ្ងៃទី២០ ខែកក្កដា នេះ បានចំណាយលុយជិត ១ម៉ឺនដុល្លារ រៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍ គម្រប់ ២២ឆ្នាំ ជូនអ្នកមានគុណ ។ នៅក្នុងពិធីនោះ គេសង្កេតឃើញថា តារាស្រី រូបនេះ បានបង្ហាញ វត្តមាន ជាមួយរូប សម្រស់ស្រស់ស្អាត បង្អួតភ្នែកភ្ញៀវ ដែលអញ្ជើញចូល រួមពិធីនោះ ប្រកប ដោយស្នាមញញឹម ស្រស់ផូរផង់ ពេញផ្ទៃមុខ ។

ទស្សនិកជន សង្កេតឃើញថា មួយរយៈពេល ដែលតារាស្រី សៀក សរុណា ចាប់ផ្តើមចូល ប្រឡូកក្នុង សិល្បៈរូបសម្រស់របស់នាង ហាក់មិន សូវស្អាត លេចធ្លោប៉ុន្មានទេ ប៉ុន្តែក្រោយ ពីនាង បានបោះជំហ៊ានចូលប្រឡូក នាំឲ្យសម្រស់ នាងកាន់តែ ស្រស់ស្អាតពីមួយថ្ងៃ ទៅមួយ ថ្ងៃទ្វេដង ។ ជាក់ស្តែងកាលពីពេលថ្មីនេះ តារាសម្តែងពន្លកថ្មី ក្តាប់បានតំណែងតួឯក ៣រឿង ជាប់ៗគ្នា កញ្ញា សរុណា បានរំលេចសម្រស់ យ៉ាងស្រស់សោភា ក្នុងពិធី ជប់លៀង ខួប អាពាហ៍ពិពាហ៍ របស់ឪពុកម្តាយរបស់នាង ធ្វើឲ្យភ្ញៀវចូលរួមកម្មវិធីទាំងអស់ អត់ទ្រាំមិន សរសើរ សម្រស់នាងមិនបាន ។
បើតាមប្រភព ពីមិត្តភក្តិរបស់ សៀក សរុណា ដែលបានចូលរួមក្នុងកម្មវិធីនោះ បង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា នៅក្នុងកម្មវិធីនោះ បើទោះជា សរុណា បានត្រៀមខ្លួន យ៉ាងល្អ ដោយនាងបានត្រៀម ឈុតស្រស់ស្អាត ការតុបតែងខ្លួនប្លែក ដោយទាក់ទាញ ក្រសែ ភ្នែក រាប់រយគូ សម្លឹងមើលនាង មិនដាក់ភ្នែកទេ ដោយសារតែនាងបានសម្ញែង សម្រស់ ស្រស់ឆើតឆាយ ខុសពីរាល់ដង ។ មិនតែប៉ុណ្ណោះ ក៏មានភ្ញៀវមួយចំនួន បានលួចខ្សឹប ខ្សៀវ គ្នាថា "សរុណាឥឡូវស្អាត ប្លែក ខុសពី មុនដែលនាងមិនទាន់ ចូលសិល្បៈ សង្ស័យតែចូល ហាងកែកុន សម្រស់ហើយមើល ទៅបានជាស្អាត បែបនេះ " ។

ប្រភពដដែលបន្តថា សម្រាប់កម្មវិធីជា លក្ខណៈទ្រង់ទ្រាយធំ ចាយលុយខ្ទង់ម៉ឺនដុល្លារ រៀបចំ ពិធីនេះ គឺជាចេតនា ដែល កញ្ញា សៀក សរុណា ចង់បង្អួតប្រាប់ទស្សនិកជន ក៏ដូចជាអ្នក សិល្បៈរួមអាជីព ពីភាពហ៊ឺហារ ស៊ីវិល័យ ព្រោះនាងយល់ឃើញថា ការរស់នៅក្នុងសង្គម អ្នកសិល្បៈ គឺត្រូវចាំបាច់ ប្រកួតប្រជែងគ្នា ទាំងសម្រស់ ប្រជាប្រិយភាព កេរ្តិ៍ឈ្មោះ ភាព ហ៊ឺហារ មិនអាចខ្វះមួយណាបានទេ ។ ម្យ៉ាងទៀត នាងរំពឹងថា ក្រោយពីកម្មវិធីបញ្ចប់ទៅ នាងនឹងអាចប្រមូលបាន ប្រជាប្រិយភាព កើនឡើងទ្វេដង និងធ្វើឲ្យទស្សនិកជនស្គាល់ នាង កាន់ តែច្រើនតាម រយៈការចុះផ្សាយ ព័ត៌មានពីបណ្តាញសារ ព័ត៌មានផងដែរ។

ទោះបីជា កញ្ញា សៀក សរុណា គឺជាអ្នកសិល្បៈ កំពុងតែស្រវ៉ាភាពល្បីល្បាញ ប់បានតំណែង តួឯក ជាបន្តបន្ទាប់ក៏ដោយ តែគេសង្កេតឃើញថា នៅក្នុងកម្មវិធី ជប់លៀង ខួបអាពាហ៍ ពិពាហ៍ របស់អ្នកមានគុណ នាងនោះ គឺមិនសូវមានវត្តមាន អ្នកសិល្បៈ រួមអាជីព ចូលរួម ច្រើនប៉ុន្មានទេ ។ ក្នុងពិធីនោះត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា សរុណា បង្ហើបឲ្យដឹងកាល ពី ពេលកន្លង ទៅថា នាងត្រៀមចាយ ទុនជិត១ម៉ឺនដុល្លារ ក្នុងការរៀបចំពិធីនោះ ឲ្យមើលទៅល្អ ស្រស់ប្រឌិត ជាមួយការតុបតែង លម្អផ្កា និងរៀបចំកម្មវិធីទាំងមូល ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actress khmer star siek sorona