CamNews

តារា 

Justin Bieber បង្ហោះ​រូប​ស្និទ្ធ​ស្នាល​ជាមួយ Selena បន្ទាប់ពីត្រូវគ្នាវិញ

យោងតាមគេហទំព័រ Lollipop បានឲ្យដឹងថាពេលនេះ Justin Bieber បានទទួលស្គាល់ថា លោក
ពិតជាបាន ត្រូវរ៉ូវគ្នាជាមួយនឹង Selena វិញហើយ មិនតែប៉ុណ្ណោះ Justin Bieber ថែមទាំងបាន
បង្ហោះ រូបថតជាលក្ខណៈ សិ្នទ្ធស្នាលជាមួយ នាងទៀតផង។

Justin និង Selena បានបែកគ្នាអស់មួយរយៈមក ហើយបន្ទាប់ពីស្រឡាញ់ រយៈពេលជាង ២ឆ្នាំ
ដោយសារតែមានការ យល់ច្រឡំគ្នាបន្តិចបន្តួច។ ពួកគេទាំងពីរបាន ត្រូវគ្នាវិញនៅពេល Selena
បានទៅជួប Justin Bieber នៅប្រទេស Norway ដោយពេលនោះពួកគេ ទាំងពីរបានបង្ហាញ ភាព
សិ្នទ្ធស្នាលនឹងគ្នា ដោយការឱប ថើបគ្នាទៅវិញទៅមក។

Selena បាននិយាយថា “នាងមិនចង់ប្រកាសជីវិត ឯកជនរបស់នាងជា សាធារណៈនោះទេ។” នាង
បានបន្តថា “ជាមួយនឹងវ័យ ២០ឆ្នាំនេះខ្ញុំ ចង់ធ្វើអ្វីដែលសប្បាយៗ។ ខ្ញុំចង់រីករាយជាមួយ នឹងជីវិត
របស់ខ្ញុំ ដោយគ្មានភាពខ្វល់ខ្វាយ”៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: justin bieber entertainment star