CamNews

តារា 

ឆន សុវណ្ណរាជ មិនទាន់ច្បាស់ រឿងទៅច្រៀងបារាំង

ភ្នំពេញ ៖ តារាចម្រៀងប្រុស កំពុងតែល្បីល្បាញ ក្នុងស្រទាប់មិត្តយុវវ័យ ឆន សុវណ្ណរាជ ជាតារា
ចម្រៀងកំពុងតែ មានទីផ្សារយ៉ាងច្រើនគួរសម បន្ទាប់ពី កំពូលតារាចម្រៀង ព្រាប សុវត្តិ និង
ខេមរះ សិរីមន្ត។

តារាចម្រៀងរូបនេះត្រូវប៉ាន់គ្រប់កម្មវិធី ដោយសារ អោយតែមានការអញ្ជើញ គឺដឹងតែមានវត្តមាន
ហើយ មិនប្រកាន់ថាកម្មវិធីតូចធំទេ អោយតែត្រូវរ៉ូវតំលៃគ្នា ពិសេសតារាចម្រៀងនេះ មានទំនាក់
ទំនងល្អ ជាមួយមនុស្សគ្រប់ជាន់ថ្នាក់មិនថា អ្នកគាំទ្រឬ ម្ចាស់កម្មវិធី ដែលផ្ទុយពីតារាចម្រៀងប្រុស
ខ្លះ ដំឡើងឬកខ្ពស់កប់ពពក អាងតែខ្លួនល្បីកម្មវិធីល្មមៗមិនទៅទេ។

តារាចម្រៀងប្រុសរូបនេះ គេកត់សម្កាល់ឃើញថា មានបទចម្រៀងចេញច្រើនជាងគេ ហូរហែរមិន
ដែលដាច់ ស្ទើរតែគ្រប់វ៉ុលតែងតែមាន បទចម្រៀងលោកជានិច្ច គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ។

មូលហេតុដែរតារាចម្រៀងប្រុស សង្ហារូបនេះ សម្បូរបទចម្រៀងមិនដាច់ មិនមែនមកពី លោកមាន
ខ្នងបង្អែកធំទេ តែមកពីរូបគេ ដែលមិនរើសបទចម្រៀងទេ អោយតែមានគឺច្រៀងទាំងអស់ ម្យ៉ាង
ក្រុមហ៊ុនបានចាត់ទុកលោក ជាតារាចម្រៀងមានទីផ្សារ ដូចនេះវត្តមានលោកក្នុងវ៉ុល បទចម្រៀង
ថ្មីធ្វើអោយ ថាសចម្រៀងលក់កាន់តែដាច់ ។ ថ្មីនេះតារាចម្រៀងប្រុសនេះ បានងាកមកចាប់ដៃគូ
ជាថ្មី ជាមួយតារាចម្រៀងស្រី ពេជ្រ សោភា ដែលបានផ្ទុះបទចម្រៀង ប្រមាណជាពីបីបទដែរ គឺ
ពេលស្រវឹងទើបដឹងថាស្រលាញ់អូន និង បទសង្សារក្នុងចិត្ត ដែលកំពុងតែពេញនិយមខ្លាំង ។

ដោយនេះជារដូវវស្សារ តារាចម្រៀងនានា នាំគ្នារត់ទៅច្រៀងក្រៅប្រទេស ដោយសារតែអត់មាន
កាងារក្នុងស្រុក ម្យ៉ាងទៅក្រៅអាចរកប្រាក់បានច្រើន ដូចនេះប្រសើរជាជាង ដេកស៊ីនៅផ្ទះ។ ដោយ
ឡែកតារាចម្រៀងប្រុសសង្ហានេះ វិញថ្វីត្បិតវដូវវស្សា តែលោកមិនដាច់ការងាទេ ពោលគឺរវល់មិន
ដាច់ដែរ ។ចំនែកឯគំរោងទៅសម្ដែងនៅក្រៅប្រទេសវិញ ត្រូវបានគេបញ្ជាក់អោយដឹងថា លោកនឹង
ចាកចេញទៅ សម្ដែងនៅប្រទេសបារាំងឆាប់នេះហើយ  ។

តារាចម្រៀងឆន សុវណ្ណរាជបាននិយាយប្រាប់ LookingTODAY ថា មិនអាចកំណត់ថ្ងៃបានទេ
គ្រាន់តែអាចប្រាប់ថា ប្រហែលជាពាក់កណ្ដាលខែ ឬ ចុងខែនេះប៉ុណ្ណោះ។ ការទៅសម្ដែងនៅ
ប្រទេសបារាំង ត្រូវបាន សុវណ្ណរាជ  រំពឹងថានឹងមានភាបមមាញញឹកច្រើន ដែលសូម្បីតែពេល
ឡើង ផ្សព្វផ្សាយបទចម្រៀងថ្មីជាមួយ ស្រីស្អាតពេជ្រសោភា តាមកញ្ចក់ទូរទស្សន៍ ក៏លោកមិន
ទាន់មានផង ដោយសារតែរវល់ខ្លាំងពេក៕

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhorn sovanreach entertainment singer khmer star ឆន​ សុវណ្ណរាជ