CamNews

ទូរស័ព្ទ 

ម៉ូដែលពិសេស Iron Man សម្រាប់ Galaxy S6 Edge​ នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ

បន្ទាប់ពីការបញ្ជាក់របស់ក្រុមហ៊ុន Samsung ជាមួយទស្សវត្តីកូរ៉េខាងត្បូងមក កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបង្ហោះនូវរូបភាពបង្ហាញណែនាំដំបូងគេ ស្តីពីស្មាតហ្វូន Galaxy S6 Edge ពិសេស ជាម៉ូដែល Iron Man។

Samsung និង Marvel គឺជាក្រុមហ៊ុនពីរ មកពីទ្វីបពីរផ្សេងគ្នា ប៉ុន្តែពួកគេជានិច្ចកាល តែងតែធ្វើការ សហការគ្នា នៅក្នុងបណ្តាយុទ្ធសាស្រ្តម៉ាឃីតធីងក្នុងពេលកន្លងទៅថ្មីៗនេះ ជាពិសេសគឺស្លាក យីហោ Samsung បានលេចចេញច្រើនគួរសម នៅក្នុងភាពយន្តល្បី Avengers: Age of Ultron របស់ Marvel។ បន្ទាប់ពីខ្សែភាពយន្តបានដាក់បញ្ចាំមក Samsung បានបង្ហើបជាមួយនឹងទស្សវត្តីកូរ៉េខាង ត្បូងថា ម៉ូដែល Iron Man មួយសម្រាប់ Galaxy S6 Edge នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។

បើយោងតាមប្រភពព័ត៌មានជាច្រើនកាលពីពេលមុននេះ ម៉ូដែល Galaxy S6 Edge Iron Man នឹង បង្ហាញណែនាំខ្លួនក្នុងពេលឆាប់ៗនេះបំផុត ដែលអាចនៅចុងខែឧសភានេះតែម្តង ឬក៏ឈានចូល ខែមិថុនា ជាមួយនឹងម៉ូដែលពណ៌ក្រហម។ ចំណែកឯបណ្តាពណ៌ដូចទៅនឹងពណ៌ តួសម្តែង (Hero) ដទៃផ្សេងទៀត នៅមិនទាន់បានបង្ហើបឲ្យដឹងពីពេលវេលា បង្ហាញណែនាំខ្លួននៅឡើយទេ។ 

បើយោងតាមប្រភពព័ត៌មាន បណ្តាម៉ូដែល Galaxy S6 Edge ពិសេសទាំងនេះ នឹងត្រូវបានដាក់ ចេញលក់ នៅតាមបណ្តាប្រទេសដែលបានកំណត់ទុក មួយចំនួនតែប៉ុណ្ណោះ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Android Authority, Vreview


Tags: Galaxy S6 Edge​ Version Iron Man Samsung Smartphone Hightech