CamNews

តារា 

នី មុនីនាថ ជាប់ដៃកើបប្រាក់ ភ្លេចរឿងយកប្តី

ភ្នំពេញៈ នៅចុងឆ្នាំ២០១៣នេះ គេសង្កេតឃើញតារាទឹកភ្នែកស្រីស្រគត់ស្រគំ កញ្ញា នី មុនីនាថ ទទួលការងារគ្រប់ទីកន្លែងស្ទើរដកខ្យល់មិនរួច រវល់កើបលុយមិនដឹងថ្ងៃយប់ ខណៈដែលតារា
ស្រីស្អាតល្បីឈ្មោះពីរដួង គឺកញ្ញា សារាយ សក្ខណា និង កញ្ញា គឹម លីហ្សា កំពុងតែ ត្រៀមខ្លួន
ដកឃ្លាពីវិស័យសិល្បៈទៅបន្ទុំសាច់ឲ្យស ដេកចាំធ្វើជាកូនក្រមុំសាងគ្រួសារ ខុសឆ្ងាយពី កញ្ញា
មុនីនាថ បែរជានិយាយថា នាងមិនទាន់ចង់គិតរឿងរៀបការទេ ព្រោះកំពុងតែជាប់ដៃ រកលុយ
ហើយនិយាយទៀតថា ពេលឆាប់ៗខាងមុខនេះ ខ្លួនគម្រោងចេញ ទៅរកលុយ នៅក្រៅប្រទេស
ថែមទៀតផង ។

តារាសម្តែង និងជាពិធីការិនី កញ្ញា នី មុនីនាថ ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយដួង ដែល
អាចឡើងកូដកាន់តែឡើង និងក្តាប់បានតំណែងតួឯកស្រី ស្ទើរគ្រប់រឿងបន្ទាប់ពី កញ្ញា សារាយ
សក្ខណា បានប្រកាសដោយចំហរថានាង នឹងផ្អាកអាជីពសិល្បៈក្រោយពីរៀបការរួច ហើយ
តារាសម្តែងស្រីមួយដួងទៀត ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ស្របាលគ្នា គឺ កញ្ញា
គឹម លីហ្សា ក៏កំពុងតែមានគម្រោង ឃ្លាតឆ្ងាយពីសិល្បៈដូចគ្នា ដែលជាហេតុផលដែលធ្វើឲ្យតារា
ស្រីសម្បុរ ស្រអែមស្រស់ កញ្ញា មុនីនាថ សប្បាយចិត្តកើបយកការងារ និងលុយតែម្នាក់ឯង មិន
ឈប់ មិនឈរនោះឡើយ។

ម្តាយរបស់ កញ្ញា នី មុនីនាថ បានជួបសម្ភាសន៍ជាមួយ Looking TODAY តាមទូរស័ព្ទថា បច្ចុប្បន្ន
កូនស្រីរបស់គាត់កំពុងតែមមាញឹកជាប់គ្មាន ពេលទំនេរទេ ។ ជាក់ស្តែងពេលនេះ ក៏កំពុងតែស្ថិត
នៅកន្លែងថត កូនស្រីរបស់ខ្លួន អត់បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ទេ ។ ជារៀងរាល់ ថ្ងៃកូន
ស្រី គាត់រវល់ឥតឈប់ទេថតរឿង ថតស្ពតពាណិជ្ជកម្ម ឲ្យហាងកាហ្វេ គោយន្ត ច្រៀងតាមខេត្ត
ហើយនៅពេលខាងមុខនេះ ក៏មានគម្រោងចេញទៅសម្តែងនៅអាម៉េរិកថែមទៀត មិនទំនេរទេ ។

ម្តាយរបស់តារាស្រីសម្បុរស្រអែមរូបនេះ បានប្រាប់ឲ្យដឹងថា «ខ្ញុំទទួលស្គាល់ថាជិត ពេញមួយ ឆ្នាំ
នេះ កូនខ្ញុំមានសន្ទុះការងារកើនកាន់តែច្រើន ជាងឆ្នាំមុនព្រោះថាកូនខ្ញុំមិន ប្រកាន់ការងារទេ ឲ្យ
តែមានគេទាក់ទងមិនថាថតកុន ពិធីការិនី ច្រៀងខនសឺតអីទេ គឺកូនខ្ញុំទទួលទាំង អស់ គ្មានពេល
ទំនេរទេ ហើយមានពេលខ្លះអត់បានទទួលការងារធ្វើឲ្យគេ អន់ចិត្តក៏មានដែរ ។ លើសពីនេះ ដើម
ខែមករា ឆ្នាំក្រោយនេះ អានាថ កូនខ្ញុំ ត្រូវធ្វើដំណើរចេញទៅសម្តែងនៅលើទឹកដីអាម៉េរិក និង មាន
គម្រោងចេញទៅប្រទេសផ្សេងទៀត គ្រាន់តែមិនទាន់ចង់បង្ហើបជាសាធារណៈ នៅពេលនេះ »។

ទន្ទឹមជាមួយគ្នានោះម្តាយរបស់ស្រីស្រស់ ដែលជាតួឯកស្រីក្នុងរឿង «សន្យាស្នេហ៍» រូបនេះក៏បាន
ព្រលយឲ្យដឹងថា នៅចុងឆ្នាំនេះ មានសិល្បការិនី២ ដួងដែលមានអាយុស្របាល និងកូនរបស់ខ្លួន
មានគម្រោងរៀបការក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែសម្រាប់កូនស្រីគាត់ មិនបាន ខ្វល់ខ្វាយ រឿង
រៀបការអីទេព្រោះ ថាពេលនេះកំពុងតែជាប់ដៃរកលុយ ហើយម្យ៉ាងទៀត បើកូនគាត់ស្រលាញ់ អ្នក
ណាម្នាក់គឺទាល់តែមាន ពេល វេលាសម្រាប់គ្នាទៅវិញទៅមក គ្រប់គ្រាន់។

ម្តាយមុនីនាថ និយាយទៀតថា « អានាថធ្លាប់ប្រាប់ ខ្ញុំថារឿងស្នេហា រៀបការមានគូស្រករនោះ ប្រហែលជាត្រូវពន្យារពេល២-៣ទៅឆ្នាំទៀត ហើយ សម្រាប់ការងារសិល្បៈ មិនទាន់អាចរំពឹងថា
អានាថ ជាតារាលេចធ្លោខ្លាំងតែម្នាក់ឯងទេ បើសិនជា សក្ខណា និង លីហ្សា ដកឃ្លាពីសិល្បៈក៏
មានតារាដទៃ បង្ហាញខ្លួនបន្តបន្ទាប់ទៀតជាក់ជា មិនខានហើយអ្វីដែលសំខាន់នោះ គឺ ទេពកោ
សល្យក្នុងការសម្តែងតែប៉ុណ្ណោះ ” ។

យ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ នី មុនីនាថ ទើបតែលេចធ្លាយនូវរូបភាពកៀកកើយជាមួយ
បុរសវ័យចំណាស់ម្នាក់ ដែលគេសង្ស័យថា បុរសនោះ និងមុនីនាថ បានទាក់ទងស្នេហានឹងគ្នា។
លើសពីនេះ បុរសនោះគឺជាបងធម៌របស់សារាយ សក្ខណា ថែមទៀត៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny monineath entertainment khmer star actress