CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ចិត្តខ្លាំងបំផុត ក្នុងការស្តាប់ឡើងវិញ នូវ "បណ្តាំចុងក្រោយ" ពីលុត បើកយន្តហោះធ្លាក់

ព័ត៌មានអន្តរជាតិ ៖ ការវិភាគប្រអប់ខ្មៅ រកមូលហេតុពិតប្រាកដ នៃយន្តហោះធ្លាក់ របស់ក្រុមហ៊ុនអាកាស ចរណ៍ AirAsia ជើង  ហោះហើរ QZ8501 អាច  នឹង​​  មានបញ្ហា ប្រឈម តួយ៉ាងលំបាកជាខ្លាំង ដល់លោក Nurcahyo Utomo បេក្ខភាព អ្នក   ជំនាញ វិភាគ   ប្រអប់ ខ្មៅ យន្តហោះធ្លាក់ ព្រោះតែរូបលោក​ បានស្គាល់ ពីលុត ជាអ្នកបើកបរយន្តហោះធ្លាក់ លោក Iriyanto ដោយផ្ទាល់ ។

ជាការពិត លោក Iriyanto គឺជារៀមច្បងខ្ញុំបាទ  ​ ខណៈ គាត់  បាន បង្ហាត់បង្រៀនខ្ញុំ  ស្តីពីការហោះហើរ ។ ជាក់ស្តែងណាស់ ខ្ញុំបាទពិតជាមិនហ៊ានគិតនោះទេ ថាចង់ស្តាំ  បណ្តាំ    ចុងក្រោយរបស់គាត់ " ករណីនេះ ខ្ញុំពិតជារន្ធត់ចិត្តខ្លាំងបំផុត ក្នុងការស្តាប់ឡើងវិញ នូវ "បណ្តាំចុងក្រោយ" ពីលុត បើកយន្តហោះធ្លាក់" ព្រោះយើងជាមនុស្សធ្លាប់ស្គាល់គ្នា នេះជាសម្តី លោក Nurcahyo អ្នកវិភាគ ប្រអប់ខ្មៅ គូសបញ្ជាក់ដល់ភ្នាក់ងារ សារព័ត៌មាន ។ ( "Iriyanto was my senior and he is the one who taught me how to fly. I could not imagine how am I going to listen to his last words, Listening to the playback of a black box involved in a crash is not like listening to music or a discussion."​ said Nurcahyo )

មកទល់បច្ចុប្បន្នភាព ក្រុមជំនាញស៊ើបអង្កេត   ប្រអប់ ខ្មៅ ម កពី គណៈកម្មការ សុវត្ថិភាពដឹកជញ្ជូនថ្នាក់ ជាតិ មានបទពិសោធន៍ការងារ​ ច្រើនជាង ២០ ឆ្នាំ ហើយ   ក៏ ប៉ុន្តែ ករណីស៊ើ់បអង្កេត ស្តាប់ដដែលៗច្រើន ដង ទៅលើប្រអប់ខ្មៅ អាចនឹងមានការរំខាន ផ្លូវចិត្ត     និង ទាមទារ តម្រូវអោយមានផ្លូវចិត្ត រឹងម៉ាំបំផុត ។

លោកបានបញ្ជាក់ក្តែងៗ អោយដឹងថា ៖ ស្តាប់   ឡើងវិញ  នូវប្រអប់ខ្មៅយន្តហោះ ពាក់ព័ន្ធនឹងករណីធ្លាក់ យន្តហោះនោះ មិនដូចគ្នា ទៅនឹងការស្តាប់ចម្រៀង ឬកិច្ចពិភាក្សា នោះទេ  ។ ពួកយើង គឺកំពុងតែស្តាប់ទៅលើអ្វីដែលបានកើតឡើង មុនពេលយន្តហោះធ្លាក់ អាចមានជាបណ្តាំចុងក្រោយ ហើយ ប្រការនេះ ពិបាក នឹងទទួលយកបានខ្លាំងណាស់ ព្រោះអាចជាបណ្តាំចុងក្រោយ ពីមនុស្ស ធ្លាប់ស្គាល់គ្នាតែម្តង ។មានពេល ខ្លះក្រុមស៊ើបអង្កេត អស់ភាពក្លាហាន ក្នុងការស្តាប់ ឧបករណ៍  ថត សម្លេង មួយនេះ  ។ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយចុះ ពួកយើងត្រូវតែ មានចិត្តអំណត់ធ្ងន់ ដោយពុំត្រូវគេចវេស ចេញពីការងារនោះទេ ។

"ស្តាំឡើងវិញ នូវបណ្តាំចុងក្រោយ ក៏ដូចជា កិច្ចសន្ទនាចុងក្រោយ គឺ   ជា គន្លឹះ ដល់មានសក្តានុពល ខ្លាំង បំផុត បង្ហាញពីមូលហេតុពិត នៃករណីធ្លាក់យន្តហោះ ក្រុមហ៊ុន    អា កាស ចរណ៍ AirAsia ជើងហោះហើរ QZ8501 ដែលបានសម្លាប់មនុស្សគ្មានសល់ ទាំង ១៦២ នាក់ នោះ" ។ គួរបញ្ជាក់ថា ប្រអប់ខ្មៅយន្តហោះ ទាំងពីរ ( The cockpit voice recorder , The flight data recorder ) ក្រោយពីបានរកឃើញ ជាបន្តបន្ទាប់ នាដើមសប្តាហ៍នេះ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ កន្លងទៅ ដោយក្រុមការងារ​មុជទឹក មន្រ្តីពាក់ព័ន្ធ កំពុងតែធ្វើ ការតាមដានស៊ើបអង្កេត យ៉ាងម៉ត់ចត់ នៅក្នុងបន្ទប់ពិសោធន៍ ដើម្បីរកមូលហេតុពិតនៃការធ្លាក់យន្តហោះ ខាងលើ ៕

- អាន ៖ ថ្មីទៀតហើយ ៖ រកឃើញ ប្រអប់ខ្មៅ ទី ២ ពីយន្តហោះធ្លាក់ សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់

- អាន ៖ ទស្សនា ប្រជុំរូបភាពប្រអប់ខ្មៅ យន្តហោះធ្លាក់ សម្លាប់មនុស្ស ១៦២ នាក់ មានសភាពល្អនៅឡើយ

- អាន ៖ ទស្សនាប្រជុំរូបភាព និង ទិដ្ឋភាពរួម ពេលស្រង់កន្ទុយយន្តហោះធ្លាក់ ពីបាតសមុទ្រ ជម្រៅ ៣៤ ម៉ែត្រ

- អាន ៖ រកឃើញហើយ ប្រអប់ខ្មៅ យន្តហោះធ្លាក់ ខណៈមូលហេតុធ្លាក់ ពិតប្រាកដ នឹងដឹងក្នុងពេលឆាប់ៗនេះ


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501