ស្នាមសង្វា គឺជាបញ្ហាមួយ ដែលស្រ្តីគ្រប់រូបតែងតែជួបប្រទះ និង កើតមានកើតនៅលើដង
ខ្លួន។ ស្នាមសង្វានេះ ភាគច្រើនកើតមាននៅលើស្រ្តី ៩០% បញ្ហាទាំងនេះ គឺបណ្តាលមក
ពីស្រ្តីក្រោយពេលមានផ្ទៃពោះសំរាលបុត្ររួច និងឡើងទម្ញន់ធាត់ជ្រួលពេក ទើបបណ្តាល
មានស្នាមសង្វានេះតែម្តង។
ស្នាមសង្វាជាធម្មតា កើតមានឡើងចំពោះស្រ្តីនៅពេលមានគភ៌ ហើយ ៩០% កើតមាន
លើស្រ្តី ក្នុងពេលកំពុងមានគភ៌ ក្រោយរយៈពេល ៦ខែ ទៅ ៧ខែ។ ប៉ុន្តែ ស្នាមសង្វានេះ
ក៏កើតមាននៅលើបុរសដែរ។
ការឡើងទម្ងន់ និង ភាពធាត់ជ្រុលពេក បង្កឱ្យមានស្នាមសង្វា មិនមានន័យថាវាអាចបាត់
ទៅវិញតាមរយៈការបញ្ចុះទម្ងន់នោះទេ។ ការសម្រក់ទម្ងន់ មិនអាចជួយអ្នកកំចាត់ស្នាម
សង្វានេះ បានទេ។
មនុស្សដែលមានស្បែកស មិនមានស្នាមសង្វាទេ។ នេះមិនមែន ជាការពិតទេ ពីព្រោះ
ស្នាមសង្វាជាញឹកញាប់តែងតែវិវឌ្ឈន៍ដោយសារតែ អ័រមន និង កត្តាដំណពូជ។ មនុស្ស
ចាស់ និង យុវវ័យ អាចកើតមានស្នាមសង្វា ដោយសារតែ ការផ្លាស់ប្តូរអ័រមន ការឡើង
ទម្ងន់៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies