CamNews

តារា 

ខាត់ សុឃីម ហួសចិត្ត​នឹង លោក យ៉ែម សំអូន ប្រើ​ហិង្សា​ដាក់​ភរិយា

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ គេសង្កេតឃើញថា រឿងរ៉ាវស្នេហារង្គោះរង្គើ រវាងបុរសសង្ហា លោក យ៉ែម សំអូន និងភរិយាស្រស់សោភាអ្នកនាង យ៉ាន លីនដា ហាក់មានភាពកក្រើក និងធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង ។ នៅក្នុងនោះ មានទស្សនិកជនជាច្រើន បានធ្វើការរិះគន់ចំៗ ទៅលើតារាប្រុសរូបនេះ ដែលបានប្រើអំពើហិង្សា ទៅលើភរិយា នៅក្នុងនោះដែរ សូម្បីតែតារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏បានរំលេចសារបង្ហាញ អារម្មណ៍សោកស្តាយ នៅពេលដែលបានឃើញ គូស្នេហ៍មួយគូនេះ ជួបភាពប្រេះឆា ព្រោះតែ លោក យ៉ែម សំអូន បានប្រើអំពើហិង្សា ទៅលើភរិយារបស់ខ្លួន ។

តារាចម្រៀង និងជាម្ចាស់ហាងសម្អាងការ អ្នកនាង ខាត់ សុឃីម ក្រោយពីបាន ឃើញស្ថានភាពរបស់ តារាចម្រៀង អ្នកនាង យ៉ាន លីនដា ទទួលរងរបួសត្រង់កញ្ចឹងក ដោយសារតែស្វាមីរបស់នាង ប្រើហិង្សាដាក់នោះមក បានធ្វើឲ្យ តារាស្រីសម្បូរវោហាររូបនេះ ទប់ចិត្តមិនបាន ក៏រំលេចសារខ្លីមួយ ក្នុងន័យសោកស្តាយថា «នាងខ្ញុំចូលរួមសោកស្តាយ ចំពោះគូស្នេហ៍មិត្តរបស់ខ្ញុំ ដែលមានបញ្ហានឹងគ្នា...ខ្ញុំក៏មានគ្រួសារខ្ញុំយល់ច្បាស់... មិនមែនខ្ញុំកាន់ខាងស្រីទេ តែខ្ញុំសោកស្តាយចំពោះទង្វើ របស់មនុស្សប្រុស ទោះខុសឬ ត្រូវមិនគួរ លើកដៃវាយប្រពន្ធនោះទេ...អាណិតមនុស្សស្រីដែលជាអ្នកពពោះកូនឲ្យផង សោកស្តាយហួសនិស្ស័យ...» ។

ជាការពិត មិនថាតែ តារាចម្រៀង អ្នកនាង ខាត់ សុឃីម ឬទស្សនិកជនទេ គឺសុទ្ធតែ មានអារម្មណ៍ស្តាយក្រោយ គ្រប់គ្នា ក្រោយពីពួកគេ បានទទួលដំណឹងថា គូស្នេហ៍អ្នកសិល្បៈមួយគូនេះ មានភាពចម្រូងចម្រាស អាចឈានដល់ ផ្លូវបែកបាក់គ្នា ដោយសារតែទង្វើខុសឆ្គង មួយពេលនេះឡើយ គួរណាស់តែជ្រើសរើស យកការដោះស្រាយគ្នាដោយសន្តិវិធី មិនគួរណាប្រើហិង្សា ដាក់ភរិយាឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penhដថ