CamNews

តារា 

កំពូលខ្សែការពារឆ្នើមប្រចាំឆ្នាំ២០១១


១. Nemanja Vidic
កំពស់៖ ១.៨៩មែត្រ
អាយុ៖ ៣០ឆ្នាំ
កើតនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១១ ក្នុងប្រទេស យូហ្គោស្លូវ៉ាគី។ បច្ចុប្បន្ននេះកីឡាករ
Vidic មានវ័យ៣០ឆ្នាំ ដែលកំពុងលេងក្នុងតំណែងជាខ្សែការពារអោយក្លឹបបាល់ទាត់
បិសាចក្រហម Manchester United។ រូបលោកក៏ជាស្ថិតក្នុងតំណែងប្រធានក្រុម Manchester
United ផងដែរ។ Vidic ចូលលេងអោយក្លឹបManUtdនៅក្នុងឆ្នាំ២០០៦ដែលគិតមកត្រឹមថ្ងៃនេះ
លោកចូលរួមប្រកួតអោយ Man Utd ចំនួន ១៦៧លើក និងរកគ្រាប់បាល់បាន ១៤គ្រាប់។ គាត់បានផ្លាស់មកលេងអោយក្លឹប Man Utd ក្នុងតំលៃខ្លួន៧លានផោនពីក្លឹបSpartak Moscow។
Vidic បានដឹកនាំក្រុមយកឈ្នះពានរង្វាន់អង់គ្លេស ១៩លើក, ក៏ប៉ុន្តែនៅក្នុងរដូវកាល២០១១
-២០១២ នេះដោយសារតែលោកមានបញ្ហារបួសបានធ្វើអោយលោកខកខានមិនបានចូលរួម
ការប្រកួត មួយចំនួន ដែលរួមទាំងការប្រកួតចាញ់ Man City ៦-១ កាលពីខែតុលាកន្លងទៅ
ផងដែរ។

២. Thiago Silva
កំពស់៖ ១.៨៣មែត្រ
អាយុ៖ ២៧ឆ្នាំ
កើតនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៩៨៤ នៅក្នុងប្រទេសប្រេស៊ីល។ បច្ចុប្បន្នកីឡាករ Silva
កំពុងលេងអោយក្លឹប AC Milan របស់អ៊ីតាលី។ គាត់បានចូលរួមលេងអោយក្លឹប AC Milan
នៅក្នុងឆ្នាំ២០០៩ ក្នុងតំលៃខ្លួន១០លានផោន ដែលបានចូលលេងចំនួន ៨១ប្រកួតនិងរក គ្រាប់បាល់បានចំនួ ៤គ្រាប់។


៣. Vincent Kompany
កំពស់៖ ១.៩២មែត្រ
អាយុ៖ ២៥ឆ្នាំ
កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១១ នៅក្នុងប្រទែស បេលហ្សិក បច្ចុប្បន្នលេងអោយ
ក្លឹប Manchester City របស់អង់គ្លេស។ ក្រៅពីលេងអោយក្លឹប Man City ហើយកីឡាករ
រូបនេះក៏លេងអោយក្រុមបាល់ទាត់ជំរើសជាតិ បេសហ្សិក ផងដែរ។
នៅក្នុងខែកញ្ញា ឆ្នាំ២០០៨ Vincent បានចុះហត្ថលេខាយល់ព្រមលេងអោយ Man City
ក្នុងតំលៃខ្លួន ៦លានផោនដែលមកដល់ចុងឆ្នាំ២០១១នេះរូបលោកបានលេងអោយក្លឹប
ចំនួន ១១២ប្រកួត និងរកគ្រាប់បាល់អោយក្លឹបបាន៥គ្រាប់។

៤. Yuto Nagatomo
កំពស់៖ ១.៧០មែត្រ
អាយុ៖ ២៥ឆ្នាំ
កើតនៅថ្ងៃទី ១២ កញ្ញា ឆ្នាំ១៩៨៦ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នកំពុងលេងអោយ
ក្លឹប Inter Milan របស់អ៊ីតាលី។ កីឡាកររូបនេះទើបតែចូលលេងអោយក្លឹប Inter Milan
នៅក្នុងឆ្នាំ២០១១ នេះទេ ដែលចូលរួមលេងអោយក្លឹបទើបតែបាន២៨ប្រកួត និងរក
គ្រាប់បាល់ចំនួន ៤គ្រាប់ប៉ុណ្ណោះ។

៥. Philipp Lahm
កំពស់៖ ១.៧០មែត្រ
អាយុ៖
២៨ឆ្នាំ
កើតនៅក្នុងថ្ងៃទី១១ ខែវិច្ឆការ ឆ្នាំ១៩៨៣ នៅក្នុងភាគខាងលិចប្រទេសអាឡឺម៉ង់។
បច្ចុប្បន្នកំពុងលេងអោយក្លឹប Bayern Munich ដែលជាក្លឹបនៅក្នុងស្រុក។ កីឡាករ
Philipp គឺជាប្រធានក្រុមទាំងជំរើសជាតិអាឡឺម៉ង់ និងក្រុម Bayern Munich។

ប្រភព៖ Espn, Wikipedia

Tags: 2011defender