CamNews

ព័ត៌មានជាតិ 

នាំជនសង្ស័យ ទៅធ្វើតម្រាប់ ក្នុងករណី ឃាតកម្ម សម្លាប់ម្ដាយ និងកូន យកទៅបោះ ចោលនៅជ្រោះពេជ្រនិល

ភ្នំពេញ ៖ ជនសង្ស័យជា សុខសំណាង ដែលត្រូវបានកម្លាំង នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ចាប់ខ្លួន ពាក់ព័ន្ធ អំពើឃាតកម្មលើ ស្ដ្រីជាម្ដាយ និងកូនអាយុជាង៣ខួប ហើយយកសពជនរងគ្រោះទាំងពីរ ទៅបោះចោលនៅជ្រោះពេជ្រនិលនោះ ត្រូវ បាននាំខ្លួនទៅឆែកឆេរផ្ទះដែលជនសង្ស័យ ធ្វើសកម្មភាព ស្ថិតនៅក្បែរបេនឡានក្រុង ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ ។

ប្រតិបត្ដិការចុះទៅឆែកឆេរនិងនាំជន សង្ស័យទៅធ្វើតម្រាប់ខាងលើនេះ ដឹកនាំ ដោយព្រះរាជអាជ្ញារងកែវ សុជាតិ ក្រោយពី ជនសង្ស័យ ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅកាន់តុលាការ ដែលក្នុងករណីនេះ អាចជាប់ពាក់ព័ន្ធនិងឪពុកក្មេករបស់ជន សង្ស័យម្នាក់ផងដែរ ជាមន្ដ្រីយោធា ពាក់ផ្កាយ២ ។

- អាន ៖ នគរបាល កំពុងតាមចាប់ យោធា ផ្កាយពីរ សង្ស័យ សម្លាប់ប្រពន្ធចុង និងកូន យកទៅទម្លាក់ចោល នៅពេជ្រនិល

- អាន ៖ ចាប់ខ្លួន មន្ត្រីយោធាផ្កាយ២ម្នាក់ ពាក់ព័ន្ធនឹង ករណីសម្លាប់ ម្តាយនិងកូន រួចយកសព ទៅបោះចោល នៅពេជ្រនិល

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh