CamNews

ប្លែកៗ 

ខ្មាសគេណាស់! និស្សិតម្នាក់ជាប់ស្ញេញ នៅក្នុងជញ្ជាំងរូបប្រដាប់ភេទស្ត្រី ព្រោះចង់លេងល្បែង "កើតម្តងទៀត"

ក្រោយពីបានប្រជ្រៀតចូល និស្សិតដែលមានចរឹករពិសម្នាក់ បានជាប់ស្ញេញ ចេញក្រៅវិញមិនរួច នៅក្នុងផ្ទាំងជញ្ជាំងរាងប្រដាប់ភេទមនុស្សស្រី ដ៏ធំមួយ ដែលមានឈ្មោះថា Pi-Chacan ។

ប្រហែលជាចង់វិលត្រលប់ថយក្រោយ នូវអារម្មណ៍ដែលទើបតែកើតចេញមករបស់ទារកវិញ បុរស ម្នាក់ ដែលជានិស្សិតជនជាតិអាមេរិច បានស្ម័គ្រចិត្ត ប្រជ្រៀតខ្លួនចូលក្នុងជញ្ជាំង ដែលមានរាងជា ប្រដាប់ភេទមនុស្សស្រីដ៏ធំមួយ ហើយក៏ត្រូវបានជាប់គាំងនៅក្នុងនោះ។

រឿងហេតុជាប់គាំង ដ៏គួរឲ្យអស់សំណើចនេះ បានកើតឡើងនៅមុខទ្វារ នៃសកលវិទ្យាល័យ Tubingen ប្រទេសអាឡឺម៉ង់ នៅរសៀលថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះ។ យុវជនសុំលាក់ឈ្មោះ ម្នាក់នេះ បានមកពីសហរដ្ឋអាមេរិច ហើយបច្ចុប្បន្នកំពុងតែជានិស្សិតនៅសកលវិទ្យាល័យខាងលើ។

ជាមួយនឹងគោលបំណង បង្កើតជាល្បែងលេងសើចមួយ ដោយប្រជ្រៀតចូលក្នុងជញ្ជាំងរូបសំណាក យោនីដ៏ធំនោះ ប៉ុន្តែយុវជនម្នាក់នេះ មិនអាចរើខ្លួនចេញបានឡើយ នៅពេលដែលជើង របស់គេ បានជាប់គាំងនឹងជញ្ជាំងនោះ។ ទីបំផុត ត្រូវពឹងដល់ការជូួយសង្គ្រោះ ពីសំណាាក់អ្នកជួយសង្គ្រោះ ដល់ទៅ ២២នាក់ឯណោះ ទើបអាចជួយនិស្សិតរូបនេះ ចេញពីជញ្ជាំងបានវិញ។ បើទោះបីជា មិន បានរងរបួស នៅត្រង់ចំនុចណាមួយក៏ដោយ ប៉ុន្តែនិស្សិតរពិសខុសរឿងនេះ បានបង្ហាញឲ្យដឹងពីការ ខ្មាសអៀន នៅចំពោះមុខរឿងអត់ប្រយោជន៍របស់ខ្លួននេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: unbelievable strange រឿងប្លែកៗ