CamNews

តារា 

"ផ្គរបប៉ៃលិន" របស់ បាន មុន្នីលក្ខណ៍ និង ឈិត សុវណ្ណបញ្ញា មួយណាពីរោះ ជាង? (Video Inside)

ភ្នំពេញៈ កម្មវិធីប្រឡងចម្រៀងល្បី លំដាប់ពិភពលោក "The Voice Cambodia" កាន់តែកៀកសប្ដាហ៍ នៃការបញ្ចប់ហើយ និងរកឃើញ តារាចម្រៀងថ្មី សំឡេងល្អ កើតចេញពីការ ប្រកួតប្រជែងដ៏ស្វិតស្វាញ និងមានសមត្ថភាព ពិតប្រាកដមួយនេះ ។ បេក្ខជន-បេក្ខនារី សល់តែ១៦នាក់ប៉ុណ្ណោះ សុទ្ធតែមានចំណុចលេចធ្លោ គ្មានអ្នកណាមិនត្រូវបាន គេមិននិយាយពីពួកគេនោះទេ ។

តែបេក្ខនារីម្នាក់ក្នុងក្រុម ឆន សុវណ្ណារាជ ត្រូវបានគេនិយាយថា ពូកែស៊ីអារម្មណ៍ជាងគេ គឺកញ្ញា បាន មុន្នីលក្ខណ៍ ព្រោះនាងបានយកបទ "ផ្គរ បប៉ៃលិន" ដែលបទចម្រៀងមរតកដើម តែនាងយកមកធ្វើជាបទចម្រៀងរ៉ុក ថែមទាំងស្លៀកពាក់ បានយ៉ាងស្រស់ស្អាត ដូចតារាចម្រៀង អាជីពម្នាក់ ប្រៀបបានតារាចម្រៀងអាជីពម្នាក់ ពោរពេញទៅដោយសមត្ថភាព សំឡេង សម្រស់ដ៏ស្រស់សោភា ។

ទស្សនិកជន គាំទ្រកម្មវិធីប្រឡងចម្រៀងនេះ បានសម្ដែងការពេញចិត្ត នឹងភាពប៉ិនប្រសប់របស់ បាន មុន្នីលក្ខណ៍ ព្រោះមិនទាន់មានអ្នកណា ហ៊ានយកបទចម្រៀងមរតកដើម មកធ្វើជាបទរ៉ុក រួចយកមកប្រឡងបែបនេះឡើយ ។

តែទស្សនិកជន ភ្ញាក់ផ្អើលមិនតិចទេ ក្រោយបទចម្រៀងនេះ ត្រូវបាននាង ឈិត សុវណ្ណបញ្ញា តារាចម្រៀងសំលេងផ្អែម ស្រទន់យកមកច្រៀងមុន កញ្ញា បាន មុន្នីលក្ខណ៍ ទៀតថែមទាំងថតជាកាយវិការរួចទៀតផង ។

បទចម្រៀងមាននកាយវិការយ៉ាងរស់រវើក ព្រោះស្ថិតក្រោមស្នាដៃ ដឹកនាំសម្ដែង ដោយលោក អ៊ិន ទីតូ ដូចនេះ មុន្នីលក្ខណ៍ ហាក់មិនបាន កែប្រែអ្វីច្រើនទេ ហាក់ច្រៀងតាមស្ទីលរបស់ ឈិត សុវណ្ណបញ្ញា តែម្តង ។

កុំបង្អង់ពេលយូរ តោះទៅស្ដាប់មើលថា ឈិត សុវណ្ណបញ្ញា និង បាន មុន្នីលក្ខណ៍ មួយណាច្រៀងបានពីរោះជាង សម្រាប់បទចម្រៀង "ផ្គរបប៉ៃលិន" ដូចខាងក្រោមនេះទំាងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh