CamNews

តារា 

៥ចំណុច​​សំ​ខាន់ៗ ដែល​ទស្សនិក​ជន មិន​បាន​ដឹង​ច្បាស់ ពី​កំពូល​តា​រា​​សម្ដែង ចន ច័ន្ទ​លក្ខិណា

(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យចម្រៀង និងភាពយន្តខ្មែរ ហាក់ងើបឡើងវិញសន្សឹមៗ ទោះមិនទាន់ដល់ដំណាក់កាលថា ផ្ទុះខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្មែរយើង មិនសូវនិយមស្ដាប់ បទចម្រៀងបរទេសដូចពីមុនឡើយ ។ ងាកទៅខាងក្រោយបន្តិច តារាសម្ដែងស្រីសម័យមុន​ឆ្នាំ២០០០នាំគ្នា ស្រពោនរុះរោយ អស់ទៅហើយ ព្រោះវ័យពួកនាងកាន់តែជ្រេ សម្រស់ក៏ធ្លាក់ រហូតនាំគ្នាចេញពីសិល្បៈអស់ សូម្បីតែតារាស្រីៗ ដែលប្រឡូកសិល្បៈ កាលពីដើមឆ្នាំ២០០០ក៏នាំគ្នាចាកចេញ អស់បណ្ដើរៗ ពោលនៅតែ អ្នកនាង ចន ច័ន្ទលក្ខិណា ម្នាក់គត់ ដែលនៅមានវិធីសាស្រ្តនៃការថែរក្សាសម្រស់ និង ភាពល្បីល្បាញបានយូរជាងគេ ព្រោះអ្នកនាងរក្សាបាននូវកេរ្តិ៍ឈ្មោះ​ មិនឲ្យទ្រុឌទ្រោម ទៅតាមវ័យនោះឡើយ។

ប៉ុន្តែមានរឿងជាច្រើន ដែលទស្សនិកជន មិនបានដឹងពីអ្នកនាង ចន ច័ន្ទលក្ខិណា តើរឿងទាំងនោះមានអ្វីខ្លះទៅហ្ន៎ ថ្ងៃនេះ Khmertalking សូមបង្ហាញជូនទស្សនិកជនដូចខាងក្រោម៖

ទី១, ចន ច័ន្ទលក្ខិណា គ្មានទំព័រ page Facebook៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រើប្រាស់បណ្ដាញសង្គម ផ្ទាល់ខ្លួនរបស់នាង ច្រើនឆ្នាំមកហើយ អ្នកនាងមិនបានប្រើប្រាស់ page ដូចតារាសម្ដែង និង​តារាចម្រៀងមួយចំនួនឡើយ ដែលអ្នកនាងមានអ្នក Follow ដល់ទៅ ១៤៥ ៣០៧នាក់ ដែលជាចំនួនមួយច្រើនបំផុត ។ ខណៈដែលអ្នកនាង ផុសអ្វីមួយ គឺមានអ្នក Like រាប់ពាន់នាក់ ។

ទី២, អ្នកនាង ចន ច័ន្ទលក្ខិណា ស្គាល់គ្នាជាមួយលោក ហេង ឡុង ក្រោយបែកគ្នាជាមួយអតីតស្វាមី ៖ មហាជនមួយចំនួនធំ បានគិតថា អ្នកនាង ចន ច័ន្ទលក្ខិណា បានស្គាល់គ្នា ជាមួយសេដ្ឋីមុខជំនួញ មុនពេលបែកពីអតីតស្វាមី តែផ្ទុយស្រឡះ គឺអ្នកនាង ចន ច័ន្ទលក្ខិណា ស្គាល់គ្នាក្រោយអ្នកនាង បានលែងលះអតីតស្វាមី ហើយ​នាង និង លោក ហេង ឡុង បានធ្វើការងារជាមួយគ្នា រហូតកាន់តែស្និទ្ធស្នាលជាងនេះ គឺកូនរបស់ពួកគេទាំងពី រៀនសាលាជាមួយគ្នា ហើយកូនរបស់អ្នកទាំងពីរ ចុះសម្រុងនឹងគ្នាណាស់ ។

ទី៣,អ្នកនាង ចន ច័ន្ទលក្ខិណា ពេលខ្លះមិនយកលុយជាធំឡើយ ៖ តារាសម្ដែង ដែលរក្សាបានសម្រស់ស្អាត និង​កេរ្តិ៍ឈ្មោះល្បីល្បាញ សមទំនងតែបានតម្លៃ ពាណិជ្ជកម្មកប់ពពក ផ្ទុយទៅវិញ​ ពេលថតឲ្យសំអាងការណាមួយ ដែលអ្នកនាងស្គាល់ អ្នកនាងគិតថវិកា​តិចតួចបំផុត ស្ទើរមិនគួរឲ្យជឿ ខណៈដែល​នាងអាចទារគេ ក្នុងខ្ទង់ពាន់ដុល្លារ តែ​នាងមិនយកលុយ ជាធំឡើយ ។

ទី៤, លះបង់ខ្ពស់ដើម្បីសិល្បៈ ៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលសិល្បៈតាំងពីអាយុ១៥ឆ្នាំ ហើយអ្នកនាងឈរក្នុង វិស័យមួយនេះយ៉ាងមាំទាំ ដូចនេះ​នាង មិនចង់ឃើញវិស័យនេះ ដេកដួលឡើយ ពិសេសវិស័យភាពយន្ត គឺនាងតែងតែចេញមុខការពារភាពយន្តខ្មែរ និង ព្យាយាមលើកតំលៃភាពយន្ត ប៉ុន្តែគ្មាននរណា​យល់ ពីភាពលះបង់របស់នាងឡើយ រហូត ស្ថាប័នមួយចំនួន សើចសំអកនាង រឿងហាមចាក់ភាពយន្តបរទេស ក្នុងម៉ោងមាស ទៀតផង។ ថ្វីត្បិតតែសំណើរនាង មិនជោគជ័យ ប៉ុន្តែពិតជាប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីឲ្យវិស័យមួយនេះ ដើរទៅមុខ ។

ទី៥, មុខរបររបស់នាងឈរឈ្មោះច្រើន តែមិនមែនរបស់នាងម្នាក់ឯងទេ ៖ បច្ចុប្បន្ន អ្នកនាង ចន ច័ន្ទលក្ខិណា មានមុខរបររកស៊ីជាច្រើន អ្នកខ្លះនិយាយថា មុខរបរ​បានមកពីអនាគតស្វាមីអ្នកនាង ឧបត្ថម្ភ ប៉ុន្តែធាតុពិតមិនមែនទេ មុខរបររកស៊ីខ្លះនាងគ្រាន់តែឈរ​ឈ្មោះ ដើម្បីឲ្យប្អូនៗជាអ្នកដំណើរការប៉ុណ្ណោះ ប៉ុន្តែនាងជាអ្នកមើលការ ខុសត្រូវទាំងអស់។ ពេលខ្លះនាងស្ទើរតែមិនបានសម្រាក តែលុយមិនបានចូលហោប៉ៅ​ទេ ហើយពេលខ្លះលុយទាំងនោះ ជាលុយអ្នកម្ដាយនាង ។ ចំនែកឯមុខរបរបើកហាង សាឡន វិញ មិនសូវជាចំណេញអ្វីទេ ។ តែអ្នកនាងនៅតែប្រឹងប្រែងធ្វើវា ដោយសារអ្នកនាង ស្រឡាញ់ ហើយ​អាណិតកូនចៅ​ បើ​នាងបិទហាង តើកូនចៅ​នឹងទៅដល់ទីណា ខណៈដែលបុគ្កលិក នាង សុទ្ធតែមានគ្រួសារដែលត្រូវផ្គត់ផ្គង់ ជាចាំបាច់៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: chhorn chanleakena