CamNews

បច្ចេកវិទ្យា 

អ្នកបង្កើត Xerox PARC ទទួលមរណៈភាពនៅអាយុ ៩០ឆ្នាំ

អ្នករូបវិទ្យាវិទូលោក Jacob Goldman និងដែលជាអ្នកបង្កើតឡើងនូវមជ្ឈមណ្ឌលស្រាវជា្រវ
និងអភិវឌ្ឍន៍ដ៏ល្បីឈ្មោះ Xerox PARC បានទទួលមរណៈភាពហើយកាលថ្ងៃអង្គារទី ២០ ខែ
ធ្នូឆ្នាំ ២០១១ កន្លងទៅនេះនៅអាយុ ៩០ឆ្នាំ។

Xerox PARC (Palo Alto Research Center) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Xerox Corp គឺ
ជាអង្គភាពទទួលបន្ទុកខាងផ្នែកជំនាញស្រាវជ្រាវនិងអភិវឌ្ឍន៍លើបច្ចេកវិទ្យាជាច្រើនដែល
ផ្តល់អត្ថប្រយោជន៍មកដល់មនុស្សទូទៅសព្វថ្ងៃនេះ។ នៅមុនពេលចូលមកបំរើការងារនៅ
Xerox និងបង្កើតឡើងនូវ Xerox PARC នេះ លោក Jacob Goldman បានបំរើការងារនៅក្នុង
ក្រុមហ៊ុនផលិតរថយន្ត Ford ចាប់តាំងពីឆ្នាំ ១៩៥០ ដែលមានតួនាទីជាអ្នកធ្វើការអភិវឌ្ឍន៍
លើបច្ចេកវិទ្យារថយន្តប្រើដោយថាមពលអគ្គីសនីនិងជិតស្និទ្ធជាមួយនឹងបរិស្ថានធម្មជាតិ។
ក្រោយមកនៅក្នុងឆ្នាំ ១៩៦០ លោកក៏បានប្តូរទៅកាន់ Xerox និងបានបង្កើតឡើងនូវ Xerox
PARC នេះនៅឆ្នាំ ១៩៧០។ គឺជាអង្គភាពដែលបានរកឃើញ Ethernet ដែលមនុស្សទូទៅ
បានប្រើប្រាស់ជាច្រើននៅពេលបច្ចុប្បន្ននេះ, bitmap, Interface ក្រាហ្វិកអ្នកប្រើប្រាស់(GUI)
Mouse សំរាប់កុំព្យូទ័រ,ម៉ាស៊ីនព្រីន laser, object-oriented programming ...ដែល Apple បាន
ប្រើប្រាស់និងបូកផ្សំគ្នារវាង GUI ជាមួយ Mouse កុំព្យូទ័រនៅលើរាល់បណ្តាសមិទ្ធផលរបស់
ខ្លួននិងបានប្រែក្លាយវាអោយមានការពេញនិយមរហូតមកដល់ពេលបច្ចុប្បន្ននេះ។​

អរគុណចំពោះលោក Jacob Goldman និង Xerox PARC ដែលបាននាំមកនូវរបកគំហើញ
ដ៏អស្ចារ្យជូនដល់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ !

ប្រភព៖ The Verge
ដោយ៖ រស្មី

Tags: electronictechnologyjacob goldmanxerox parcgui