CamNews

តារា 

2NE1 លុបចោល ការចេញបទចម្រៀងថ្មី

YG Entertainment ទើបនឹងបានប្រកាសកាលពីពេលថ្មីនេះថាក្រុម 2NE1 នឹងលុបចោលការចេញ
ផ្សាយបទចម្រៀងទោលថ្មីដែលរៀបនឹងចេញនាថ្ងៃទី ២៨ កក្កដានេះដោយលើកទៅចេញផ្សាយ
ក្នុងខែតុលាវិញ។

បើតាមគំរោងដើមក្រុម 2NE1 បានប្រាប់ថាគេនឹងចេញផ្សាយបទចម្រៀងទោលថ្មីក្រោយកាចេញ
ផ្សាយបទ I Love U តែជាមួយនឹងអាល់ប៊ុម New Evolution ដែលកំពុងតែល្បីនេះគេត្រូវចេញទៅ
សម្ដែងជាច្រើនកន្លែងនៅកូរ៉េដែលវាប៉ះពាល់ដល់ពេលវេលាក្នុងការថតបទចម្រៀងថ្មីនេះ។

ហេតុនេះហើយខាង YG Entertainment បានប្រកាសថានឹងចេញផ្សាយបទចម្រៀងទោលថ្មីនេះ
នៅខែតុលាតែម្ដង តែមិនដឹងថានៅថ្ងៃណានោះទេ ឬក៏អាចចេញផ្សាយនៅក្នុងថ្ងៃដែលក្រុម kpop
ចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកក៏ថាបាន តែមិនទាន់មានគំរោងច្បាស់លាស់នោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: 2NE1 kpop