CamNews

តារា 

ទិត្យ វិច្ឆិកា ព្រមាន​អ្នក​បើកបរ​រថយន្ត​ក្រុង​ក្រុមហ៊ុន រិទ្ធី មុនី កុំ​យក​ជីវិត​អ្នក​ដទៃ មក​លេង​សើច

ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អក លោក ទិត្យ វិច្ឆិកា កាលពីពេលកន្លង ទៅថ្មីៗនេះ ប៊ិះជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្តាលឲ្យ លោកនិងមិត្តភក្តិ រងរបួស ដោយសារតែការបើកបរល្បឿនលឿន នៅត្រង់ចំណុចផ្លូវបត់ ហើយរថយន្តក្រុងនោះ បានចូលមកលើផ្លូវម្ខាងទៀត ដែលធ្វើឲ្យរថយន្តរបស់លោក ដែលកំពុងតែបើកបរបញ្ច្រាស ទិសនោះ ក្បែរនឹងបុកគ្នាទៅហើយ ។

តាមរយៈឃ្លីបវីដេអូ របស់លោក មានរយៈពេល ៤៖០៥នាទីបានថតឲ្យឃើញ ពីទិដ្ឋភាពនៅក្នុងហេតុការណ៍នោះ លោកប៊ិះនឹងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរថយន្តក្រុង រិទ្ធ មុនី ដែលរថយន្តនោះ មានស្លាកលេខ 3A -1248 ធ្វើដំណើរនៅលើផ្លូវឆ្ពោះ ទៅស្រុកអន្លង់វែង បានរៀបរាប់ពីហេតុការណ៍ និងធ្វើការវាយប្រហារចំៗ ទៅលើអ្នកបើក រថយន្តក្រុងទាំងអស់ ដែលយកជីវិតអ្នកធ្វើដំណើរ ក្នុងរថយន្ត និងនៅលើដងផ្លូវមកលេងសើច បើកបរមិនមានការ ប្រុងប្រយ័ត្ន ។


ចង់ដឹងថា មានហេតុការណ៍អ្វីខ្លះ នៅក្នុងឃ្លីបវីដេអូនោះ សូមទស្សនាជាមួយ ទំព័រយើងខ្ញុំ ទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh