CamNews

ប្លែកៗ 

ជួល​ផ្ទាំង​បាណូ​ផ្សាយ​​ រក​ប្រពន្ធ​ (Video Inside)

អាម៉េរិក៖ ស្វែងរក ស្នេហាពិតមួយ ពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែសម្រាប់ សហគ្រិនម្នាក់ បាន
រំពឹងលើផ្ទាំង ផ្សព្វផ្សាយ ដ៏ធំរបស់គាត់ ដើម្បីស្វែងរកប្រពន្ធ។

លោក Gordon Engle វ័យ ៤០ឆ្នាំ ជាសហគ្រិនមួយរូប បានចំណាយប្រាក់ រាប់ពាន់ដុល្លារ សហរដ្ឋ
អាម៉េរិក ក្នុងការដាក់ផ្ទាំង ផ្សព្វផ្សាយ ស្វែងរកប្រពន្ធ ដោយផ្ទាំងនោះ បានដាក់នៅតាម បណ្តោយ
ផ្លូវ Stevenson Expressway រដ្ឋ Chicago សហរដ្ឋអាម៉េរិក។

បច្ចុប្បន្នលោក Gordon Engle រស់នៅទីក្រុង Charlotte ភាគខាងជើងរដ្ឋ Carolina ប៉ុន្តែគាត់បាន
ដាក់ផ្ទាំង ផ្សព្វផ្សាយ នៅរដ្ឋ Chicago ដោយសារ តែវាជាទីតាំងដែរ ឪពុកម្តាយ របស់គាត់បានជួប
គ្នា។

Gordon Engle មានបងប្អូនប្រុស ៤នាក់ និងស្រីម្នាក់ ដោយពួកគេបាន រៀបការអស់ហើយ។ Gordon
Engle បានឲ្យដឹងថា “សម្រាប់អនាគត ប្រពន្ធរបស់ខ្ញុំ។ ខ្ញុំចង់រាប់អានគ្នា ជាមិត្តភក្តិមុនសិន ដើម្បីមើល
ចិត្តគ្នា”។ គាត់បន្តទៀតថា “នៅពេលដែលស្គាល់ចិត្តគ្នា ច្បាស់លាស់ហើយ ពួកយើងនឹងរៀបការតែ
ម្តង”៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: finding wife on ads unbelievable strange