CamNews

សុខភាព 

ក្មេងស្រីវ័យ១២ឆ្នាំ មានជម្ងឺប្លែក៖ មិនមានអារម្មណ៍ ឈឺចាប់

នៅលើលោកយើងនេះ រឿងចម្លែកៗតែងកើតមានឡើងជារឿយៗ នៅគ្រប់ទីកន្លែង
ទាំងអស់។
​ ដោយឡែក នាពេលនេះបើតាមប្រភពពត៌មានបានអោយដឹងថា ក្មេងស្រី
ម្នាក់ដែលមានឈ្មោះ
ថា Ashlyn Blocker មានវ័យ  ១២ ឆ្នាំ នាងបានកើតមកជាមួយ
និងជម្ងឺម៉្យាងដែលធ្វើអោយនាង
មិនមានអារម្មណ៏ឈឺចាប់អ្វីទាំងអស់។


គួរបញ្ចាក់ផងដែរថា  ជម្ងឺប្រភេទនេះ វាអាចសម្លាប់មនុស្សបាន ស្របពេលដែលពួកគេនៅក្មេងៗ
កាលពីនាងនៅជាទារក នាងមិនដូចជាទារកផ្សេងៗនោះទេ ដោយថានាងមិនដែលស្រែកយំ
នៅពេលដែលនាងឃ្លាន ឬក៏​ សត្វល្អិតទិច​ ឬខាំនោះទេ។

ទន្ទឹមនិងពេលនោះដែរ អ្នកជិតខាងបានសរសើរទាក់ទងនិងក្មេងមួយនេះ ដោយគេមិនចេះយំតែ
វាគឺជាការគិតខុសស្រឡះ ដោយគេបានធ្វើរោគវិនិច្ឆ័យ និងបានរកឃើញថា គេមានជម្ងឺម្យ៉ាងដែរ
វាអាចធ្វើអោយគេមានអារម្មណ៏មិនឈឺចាប់អ្វីទាំងអស់។  តួយ៉ាង អ្នកសិក្សាស្រាវជ្រាវដែលមកពី
សកលវីទ្យាល័យ Florida បានធ្វើរោគវិនិច្ឆ័យទៅលើនាង  Ashlyn   នៅក្នុងឆ្នាំ ២០០៤។

រយៈពេល២ ឆ្នាំក្រោយមក ពួកគេបានបញ្ជាក់ថា នាងពិតជាមានជម្ងឺនោះមែន​ ហើយការវិវត្តន៏នៃ
ជម្ងឺនោះបានឈានទៅដល់ខួរក្បាលរបស់នាង ហើយពួកគេក៏កំពុងស្វែងរកការព្យាបាលស្រដៀង
ទៅនិងជម្ងឺនេះ តែប្រហែលជាមិនអាចជួយករណីនាង Ashlyn បាននោះទេ។

ជារួមឪពុកម្តាយរបស់នាង នៅតែមានក្តីសង្ឃឹមក្នុងការរស់រានមានជីវិតរបស់កូន   ហើយខ្លួននាង
ផ្ទាល់បាននិយាយបញ្ចាក់ថា  នាងនិងមិនធ្វើអោយករណីមួយនេះបំផ្លាញជីវិតនាងនោះទេ  ដោយ
នាងនិងខិតខំក្នុងការបន្តរស់នៅជីវិតប្រចាំថ្ងៃ  និងមានគោលបំណងដូចមនុស្សផ្សេងទៀតនាពេល
អនាគត៕

ដោយ ៖​ រិទ្ធី
ប្រភព ៖​ abcnews


Tags: international news strange