CamNews

ភាពយន្ត 

អ្នកការពារ កាឡាក់ស៊ី កំពុងធ្វើកម្មវិធីសប្បាយៗ តាមផ្សារទំនើប

ភាពយន្ត ៖ លោកអ្នកប្រាកដជាដឹងហើយថា  អ្នកការពារកាឡាក់ស៊ី រឺ Guardians of the Galaxy ជាភាពយន្តដែលកំពុងកក្រើកពិភពលោកដោយសារតែភាពជក់ចិត្តដិតអារម្មណ៏នៃសាច់រឿងដ៏ល្អ ហើយបានធ្វើអោយពិភពលោកស្ងោចសសើរដោយសារប្រាក់ចំណូលដ៏ច្រើនលើសពីការស្មាន។

នៅពេលនេះអ្នកកាពារកាឡាក់ស៊ីពីរនាក់គឺ Groot និង Rocket Raccoon  កំពុងតែធ្វើកម្មវិធី Road Show តាមផ្សារទំនើបៗនានាដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់    ទូរទស្សនិកជន  តាមរយះ ការលេងល្បែងកំសាន្តសប្បាយៗ និងការឈ្នះរង្វាន់ដ៏ច្រើនពីក្រុមហ៊ុនចូលរួមនិងអ្នកឧបត្ថម្ភដូចជា ក្រុមហ៊ុនសេវាកម្មទូរសព្ទដ៏ធំប្រចាំប្រទេសកម្ពុជា Smart, ទូរសព្ទទំនើប LG G3, ហាងលក់តុក្កតា ពី ភាពយន្តដែលមាន licence   គឺ  JaiKon Movie Shop និង ហាងភេសជ្ជ:ដ៏ឆ្ងាញ់ពិសារ KOI ព្រម ទាំង រង្វាន់ផ្ទាល់ពីរឿងតែម្តង។

កម្មវិធីនេះនិងចាប់ផ្តើមធ្វើឡើងចំនួន ១០​ ថ្ងៃ តាមរយះ ៣  ទីតាំងផ្សេងគ្នា។ លើកទីមួយ នៅផ្សារ ទំនើប AEON Mall ចាប់ពីថ្ងៃទី ៨, ៩ និង ១០។ លើកទីពីរ នៅផ្សារទំនើបសូរិយា ពីថ្ងៃទី ១១, ១២, ១៣ និង ១៤ ហើយលើកទីបី នៅផ្សារទំនើប CityMall ពីថ្ងៃទី ១៥, ១៦​ និង ១៧។ សូមកុំភ្លេចចូល រួម ទស្សនានិងលេងហ្គេមទាំងអស់ដើម្បីឈ្នះរង្វាន់ជាច្រើន។

- ព័ត៌មានលម្អិត ពីខ្សែភាពយន្ត ៖ Guardians of the Galaxy ភាពយន្តពី Marvel និងចាក់បញ្ចាំងឆាប់នេះ

ដោយ ៖ កុសល


Tags: World news Hollywood movie uardians of the Galaxy Movie Ent news Star news