CamNews

ព័ត៌មានវីដេអូ 

អស្ចារ្យ​មែន​ខ្សែ​ភាព​យន្ដ​ Taken 3​ ​ទើប​តែ​​ឈុត​ខ្លីៗ ២ ថ្ងៃសោះ ទាញបានអ្នកចូលទស្សនា​ជាង ៤ លាននាក់

ខ្សែភាពយន្ដ​ដែល​មានចំណងជើងថា Taken 2 ធ្លាប់ទទួលបានការ ចូលទស្សនាច្រើនកាលពីឆ្នាំ ២០១២ ឥលូវ​បាន​ចូល​ខ្លួនមក​ម្ដងទៀត​ហើយជាមួយនិង វគ្គ ៣  " Taken 3 " ត្រៀម​ខ្លួន​បញ្ចាំង​នៅ​ក្នុង​រោង​កុន នៅ​ថ្ងៃ​ទី​ ៩​ ខែ​ មករា​ ឆ្នាំ​ ២០១៥​នេះ​ហើយ​ ។ ទទួល​បាន​ការ​គាំ​​ទ្រ​​ច្រើន​ លើស​​លប់​​ តា​រា​​សម្ដែង​​ពិសេស​លោក​ Liam Neeson និងបង្ហាញពីសមត្ថភាពកាន់តែរន្ធត់ និង ព្រឺព្រួចជា​មួយ និងវគ្គថ្មី​នេះ ។  ដើម្បី​ស្រាយ​ចំងល់​ខ្លះ​ សូមទស្សនា ឈុតសំខាន់នៃសាច់រឿង ទាំងអស់គ្នា៖ 


ចំណងមិត្ដិភាពស្នេហា ត្រូវបាត់បង់ ដោយប្រពន្ធរបស់ខ្លួនត្រូវបានគេសម្លាប់ យ៉ាងសាហាវឃោឃៅ បន្សល់ទុកនូវសាកសពដ៏គួរឲ្យឈឺចាប់ជាទីបំផុត ហើយខ្លួនក៏ត្រូវជាប់បទសង្ស័យ​សម្លាប់ភរិយាខ្លួន​ឯងត្រូវប៉ូលីសនាំខ្លួនទៅកាត់ទោស ប៉ុន្ដែដើម្បីរក្សភាពស្អាតស្អំ Bryan Mills ព្យាយាមរត់គេចខ្លួន ចេញ​ពីការប្រមាញ់របស់ប៉ូលីស ។ ហេតុការណ៍កាន់តែអាក្រក់ទៀតនោះ Bryan Mills បានប្រើប្រាស់​សមត្ថភាពខ្លួន ដើរសម្លាប់មនុស្សដើម្បី ស្វែងរកឃាតករពិតប្រាកដ និង ការ​ពារ​កូន​ស្រី​របស់​គាត់​។




ព្រោះតែក្ដីស្រលាញ់ និង ការសងសឹក Bryan Mills  (Liam Neeson) ហានពុះពារតស៊ូឧបសគ្គគ្រប់បែប​យ៉ាង ដើម្បីមនុស្សដែលខ្លួនស្រលាញ់ (កូនស្រីរបស់គាត់) ។ 

តួរសម្ដែងក្នុងរឿងមានដូចជា៖ 

  • Liam Neeson សម្ដែងជា​      Bryan Mills
  • Forest Whitaker សម្ដែងជា  Inspector Franck Dotzler
  • Famke Janssen សម្ដែងជា   Lenore "Lenny" Mills
  • Maggie Grace សម្ដែងជា     Kim Mills
  • Dougray Scott សម្ដែងជា    Stuart St. John 
  • Sam Spruell សម្ដែងជា       Oleg Malankov
  • Leland Orser សម្ដែងជា     Sam
  • Jon Gries សម្ដែងជា          Casey
  • Jonny Weston សម្ដែងជា   Kim's boyfriend
  • Dylan Bruno សម្ដែងជា     Smith 
  • Andrew Borba សម្ដែងជា  Clarence 
  • Judi Beecher សម្ដែងជា    Claire 
  • Al Sapienza សម្ដែងជា       Detective Johnson 
  • Don Harvey សម្ដែងជា      Garcia 
  • Alex Wraith សម្ដែងជា       Officer Goodman
  • Philip J Silvera សម្ដែងជា   Officer Ramsey 
  • John Manison សម្ដែងជា    Bart 
  • Derrick Worsley សម្ដែងជា Officer Edwards 
  • Dale Liner សម្ដែងជា Officer Bernard 
  • Alex Disdier សម្ដែងជា        Steward Austin 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប

Tags: Videonews Taken 3