CamNews

តារា 

ក្រុមតារាចំរៀង Ladies' Code​ ជូបគ្រោះថ្នាក់ចរាចរណ៏ដ៏សាហាវ ស្លាប់មួយ របួសធ្ងន់ពីរនាក់ (មានវីដេអូ)

ក្រុមតារាចំរៀងស្រី កូរ៉េខាងត្បូង  Ladies' Code  កាលពីព្រឹកមិញ បានជួបប្រទះនឹង គ្រោះថ្នាក់ចរាចរណ៏ បណ្តាលឲស្លាប់ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់សេអ៊ូល។








បើតាមសេចក្តីថ្លែងការណ៏មួយពី Polaris Entertainment ឲដឹងថា រថយន្តដែលធ្វើដំណើរ ដោយ Ladies' Code បានដាច់កង់ខាងក្រោយ ហើយក៏រអិលនៅលើផ្លូវកំពុងតែភ្លៀង ក៏បានទៅបុកបង្កាន់ដៃផ្លូវ។ គ្រោះថ្នាក់ ចរាចរណ៏ដ៏រន្ធត់នេះ បានធ្វើឲសមាជិកក្រុម ម្នាក់ឈ្មោះថា EunB ស្លាប់ ហើយនាងទើបតែមានអាយុ ២១ឆ្នាំប៉ុណ្ណោះ។ រីឯសមាជិក ម្នាក់ទៀត​ ឈ្មោះថា Rise កំពុងស្ថិតក្នុងសភាពដុនដាបយ៉ាងខ្លាំង ហើយ SoJung វិញក៏ទទួលរងរបួស និងកំពុងស្នាក់នៅ មន្ទីរពេទ្យ។ អ្នករួមដំណើរផ្សេងទៀត រួមមាន  Ashley, Zuny  អ្នកគ្រប់គ្រងក្រុមភ្លេង និងអ្នករចនាម៉ូដ មិនបាន រងរបួសស្រាល។

Polaris Entertainment បានបន្ថែមទៀតថា៖ ឥលូវនេះ បុគ្គលិករបស់ពូកយើង កំពុង រងនូវភាពរន្ធត់ និងភ័យខ្លាច ហើយមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង។ យើងសូមអភ័យទោស ដល់អ្នកគាំទ្រទាំងអស់គ្នា ដែលទទួលបានដំណឹងដ៏សែនរន្ធត់នេះ ហើយសូមអ្នក ទាំងអស់គ្នាជួយបួងសួងឲសមាជិកដ៏ទៃទៀត ឆាប់បាន ជាសះស្បើយផង។

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  billboard