យោងតាមការស្រាវជា្រវមួយបានបង្ហាញអោយឃើញថា បច្ចុប្បន្ន Apple គឺជាក្រុមហ៊ុន
ដែលផ្គត់ផ្គង់កុំព្យូទ័រ All in One (PC AIO) លំដាប់ទីមួយនៅទូទាំងពិភពលោក ប៉ុន្តែនៅឆ្នាំ
ក្រោយដំណែងនេះអាចនឹងធ្លាក់ក្នុងដៃរបស់ Lenovo វិញម្តង។
តាមប្រភព Digitimes អោយដឹងថានៅក្នុងឆ្នាំ ២០១១ iMac របស់ Apple មានចំណែកនៅ
ក្នុងទីផ្សារនាំមុខគេនៅក្នុងវិស័យទីផ្សារ PC AIO ដែលលក់បានចំនួន ៣,៧លានគ្រឿង បើ
ធៀបជាមួយ Lenovo មានចំនួនត្រឹមតែ ២,៩លានគ្រឿង និង HP បានចំនួន ២,៤លានគ្រឿង
ប៉ុណ្ណោះ។ ប៉ុន្តែ Digitimes បានធ្វើការព្យាករណ៍ថា នៅឆ្នាំក្រោយនេះ Apple អាចនឹងលក់
បានចំនួន ៣,៨លានគ្រឿងនៃផលិតផល iMac របស់ខ្លួន ខណៈពេលដែល Lenovo អាច
លក់បានរហូតដល់ចំនួន ៤លានគ្រឿងនៃផលិតផល PC AIO របស់ខ្លួនផងដែរ។
Digitimes អោយដឹងថា "បើទោះបីជា iMac របស់ Apple មានសក្តានុពលនិងការលូតលាស់
យ៉ាងខ្លាំងផ្នែករចនាម៉ូដ ប៉ុន្តែប្រភេទនៃសមិទ្ធផលនេះបែរជាមានព្រំដែនកំណត់ចំពោះបំរែ
បំរួលនៅក្នុងការបញ្ជាក់អោយបានលំអិតពីពត៌មានដែលទាក់ទងនឹងបច្ចេកទេសរបស់ខ្លួន។ ដោយឡែកចំពោះ HP និង Lenovo មានលក្ខណៈល្អប្រសើរក្នុងការផ្គត់ផ្គង់រាល់សមិទ្ធិផល
របស់ពួកគេ គឺពួកគេផ្គត់ផ្គង់និងផ្តល់ពត៌មានលំអិតបានប្រសើរជាង រីឯតំលៃក៏សមរម្យនិង
ជំរើសក៏មានច្រើន។ ហេតុដូច្នេះដំណែងនាំមុខគេរបស់ Apple នៅក្នុងទីផ្សារ PC AIO នឹងត្រូវ
Lenovo ដណ្តើមបាននៅក្នុងឆ្នាំ ២០១២ ជាក់ជាមិនខាន" ។
Digitimes បានធ្វើការគណនាថា មានចំនួន ១៣,៥លានគ្រឿងនៃ PC AIO ដែលបានលក់
ចេញនៅក្នុងឆ្នាំ ២០១១ ហើយចំនួននេះនឹងមានការកើនឡើងរហូតដល់ ១៥,៨លានគ្រឿង
នៅក្នុងឆ្នាំ ២០១២ ខាងមុខនេះ។ ឆ្នាំ ២០១១ ប្រាក់ចំណូលដែលទទួលបានពីការលក់ផលិត
ផល PC AIO ដណ្តើមបានចំនួន ៩,៣ភាគរយនៃចំណែកទីផ្សារកុំព្យូទ័រលើតុ (Destop) និង
សំរាប់ឆ្នាំ ២០១២ ចំនួននេះនឹងកើនឡើង ១០,៥ភាគរយផងដែរ។
ប្រទេសចិនត្រូវបានគេចាត់ទុកថាគឺជាទីផ្សារដ៏សំខាន់ និងធំបំផុតមួយក្នុងចំណោមទីផ្សារ
សំខាន់ៗទាំងឡាយសំរាប់ផលិតផល PC AIO នេះ។ ប្រទេសចិនគឺជាទីកន្លែងសំរាប់ឈរ
ជើងរបស់ Lenovo គួបផ្សំនឹងតំលៃមានកំរិតទាបជាងបើធៀបជាមួយ Apple វាគឺជាគ្រឹះដ៏
សំខាន់បំផុតសំរាប់នាំ Lenovo មានការរីកចំរើននិងកើនឡើងនៅក្នុងឆ្នាំ ២០១២ ខាងមុខ៕
ប្រភព៖ Macworld UK
ដោយ៖ រដ្ឋា