CamNews

តារា 

កំពូលតារាកូនកាត់អាស៊ី មានគេស្គាល់ច្រើននៅ ហូលីវូត

ដោយសារតែសម្រស់ដ៏ទាក់ទាញ និងការប៉ិនប្រសប់ក្នុងការសំដែង បណ្ដាកូនកាត់
អាស៊ី ជាច្រើនរូបដូចជា Moon Bloodgood ,Kristin Kreuk និង Luci Liu ជាដើម សុទ្ធតែ
ទទួលបានជោគជ័យនៅ អាមេរិក។



Moon Bloodgood មានម្ដាយជាកូនកាត់ កូរ៉េ ដូច្នេះនាងមានមានសម្រស់តាមបែបចម្រុះ អាស៊ី
និង អ៊ឺរ៉ុប។ ដោយបានចាប់ផ្ដើមការងារជាអ្នកបង្ហាញម៉ូដ និងជាអ្នកសំដែងតាំងពីដំបូង ស្រី
ស្អាត Moon Bloodgood នេះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹងខ្សែភាពយន្ដ
ដូចជារឿង �Eight Below� និង �Pathfinder�។ ឆ្នាំ ២០០៦ នាងបានជាប់ចំណាត់ថ្នាក់ទី ៥៣
ក្នុងចំណោមស្រីស្អាតមានភាពទាក់ទាញបំផុតក្នុងពិភពលោកទាំង ១០០ នាក់ ដែលត្រូវបាន
ជ្រើសរើសដោយទំព័រ Maxim ។


រីឯ Kristin Kreuk វិញ គឺជាកូនកាត់ ចិនកាត់ កាណាដា ដែលបានចាប់កំណើតនៅប្រទេស
កាណាដា ។ Kristin Kreuk មានសម្រស់ស្រស់ត្រកាល គួរជាទីចាប់ចិត្ត។ នាងមិនត្រឹមតែ
មានលក្ខណៈជាកូនអាស៊ីនោះទេ តែនាងក៏មានភាពទាន់សម័យបែបលោកខាងលិចផង
ដែរ។ស្រីស្រស់ Kristin Kreuk បានចូលប្រឡូកក្នុងការសំដែងភាពយន្ដតាំងតែពីតូច ដូច្នេះ
នាងក៏ទទួលបានឈ្មោះល្បីល្បាញតាមរយៈខ្សែភាពយន្ដមួយចំនួន ក្នុងនោះមានខ្សែភាព
យន្ដរឿង �Smallville� ជាដើម។


Lindsay Price មានម្ដាយជាជនជាតិ កូរ៉េ ដូច្នេះ នាងក៏មានចំនុចមួយចំនួនដូចនារីជនជាតិ
អាស៊ី ជាពិសេសគឺសម្រស់ទាក់ស្នេហ៍របស់នាង។ តារាសំដែងស្រស់សោភារូបនេះ ត្រូវបាន
គេស្គាល់ច្រើនតាមរយៈខ្សែភាពយន្ដទូរទស្សន៍ជាច្រើនរឿង ដូចជា �Beverly Hills, 90210� និង
រឿង �Lipstick Jungle� និងខ្សែភាពយន្ដមួយចំនួនទៀត។


ចំណែកស្រីស្អាតមានកែវភ្នែកមុតថ្លា Grace Park វិញ ជាកូនកាត់ កូរ៉េខាងត្បូង។ Grace Park
បានចាប់កំណើត និងធំឡើងនៅក្នុងរដ្ឋ កាលីហ្វរញ៉ា ក្រោយមកក៏បានទៅតាមគ្រួសារ និង
បានរស់នៅក្នុងប្រទេស កាណាដា បន្ទាប់មកទៀត នាងក៏បានមកធ្វើការនៅ អាមេរិក ។ការ
ងារនៅទីនេះបានបង្កលក្ខណៈងាយស្រួលដល់នាងដើម្បីទទួលបានជោគជ័យមួយនៅទឹក
ដី អាមេរិក ដូចសព្វថ្ងៃ។ Grace Park ត្រូវបានគេស្គាល់ច្រើនតាមរយៈខ្សែភាពយន្ដទូរទស្សន៍
រឿង �Battlestar Gallactica� និង រឿង �Edgemont� ជាដើម។ កាលពីឆ្នាំ ២០០៦ Grace Park ក៏ធ្លាប់មានឈ្មោះនៅក្នុង Top ១០០ នៃតារា hot បំផុតដែលជ្រើសតាំងដោយ Maxim ផងដែរ។


ស្រស់ស្រស់ចូលចិត្ដភាពស៊ិចស៊ី នាង Luci Liu មកពីប្រទេស ចិន ត្រូវបានស្គាល់ច្រើនតាម
រយៈខ្សែភាពយន្ដ ដូចជា មួយចំនួនដូចជា �Chicago� និង �Kill Bill� ព្រមទាំង �Kung Fu Panda�
និង Charlie Of Angels ផងដែរ។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ squidoo/womentribe

Tags: starhollywoodmoviebeautifulgirlsactressfilmstarsactorasian