CamNews

កីឡាអន្តរជាតិ 

គ្រូបង្វឹកបាល់ទាត់ជំរើសជាតិរបស់ប្រទេស Wales ធ្វើអត្តឃាត

លោក Gary Speed ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជំរើសជាតិ Wales ត្រូវបានការរក
ឃើញថាស្លាប់នោក្នុងផ្ទះរបស់លោកនៅថ្ងៃអាទិត្យម្សិលមិញនេះក្នុងអាយុ ៤២ឆ្នាំ។
ស្ថាប័នបាល់ទាត់របស់ប្រទេស Wales បានប្រាប់កាសែត BBC ថាលោក Speed អាចនឹងធ្វើ
អត្តឃាត។
នៅលើគេហទំព័ររបស់ស្ថាប័នបាល់ទាត់ប្រទេស Walesបានសរសេរអំពីការកើតទុក្ខក្រៀម
ក្រំនៃការស្លាប់របស់គ្រូបង្វឹករបស់ក្រុមជំរើសជាតិម្នាក់នេះផងដែរ។
គួរបញ្ជាក់ថាលោក Gary Speed កើតនៅក្នុងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងទីក្រុង Mancot
ប្រទេស Wales។
ក្នុងអាជីពបាល់ទាត់របស់លោក លោកបានលេងអោយក្លឹបល្បីៗមួយចំនួនដូចជា៖
ឆ្នាំ ១៩៨៨ ដល់ ១៩៩៦ លេងអោយក្លឹប Leeds United របស់អង់គ្លេស
ឆ្នាំ ១៩៩៦ ដល់ ១៩៩៨ លេងអោយក្លឹប Everton របស់អង់គ្លេស
ឆ្នាំ ១៩៩៨ ដល់ ២០០៤ លេងអោយក្លឹប Newcastle United របស់អង់គ្លេស
ឆ្នាំ ២០០៤ ដល់ ២០០៨ លេងអោយក្លឹប Bolton Wanderer របស់អង់គ្លេស
ឆ្នាំ ២០០៨ ដល់ ២០១០ លេងអៅយក្លឹប Sheffield United របស់អង់គ្លេស


ដោយ វឌ្ឍនា

Tags: footballwalesuicide