CamNews

កំសាន្ត 

តារាស្រីល្បីៗក្នុងសង្គម សិល្បៈ​៥​គូ ផ្ទុះ​ជម្លោះ​ជា​មួយ​គ្នា មិន​អាច​ផ្សះ​ផ្សា​បាន

ភ្នំពេញ៖ ជាការពិតមិនថា ក្នុងសង្គមសិល្បៈ ឬសង្គមរស់នៅធម្មតាៗនោះទេ ភាពមានជម្លោះមិនចុះសម្រុងនឹងគ្នា តែងកើតមានជារឿងធម្មតា ព្រោះមនុស្សម្នាក់ៗ មានចំណង់ចំណូលចិត្ត អត្តចរិកខុសៗគ្នា ទើបក្លាយជារឿងរ៉ាវកើតឡើង ។ ប៉ុន្តែសម្រាប់ក្រុមអ្នកសិល្បៈ ខុសពីមនុស្សសាមញ្ញធម្មតានៅត្រង់ថា ពេលមានជម្លោះ ពួកគេច្រើនដើរបង្កាច់ បង្ខូចឈ្មោះគ្នា និងបរិហារកេរ្តិ៍ឈ្មោះជាសាធារណៈជាដើម ។

ថ្ងៃនេះគេហទំព័រកម្សាន្ត LookingTODAY លើកឡើងពីគូជម្លោះអ្នកសិល្បៈល្បីចំនួន៥គូ ដែលធ្លាប់ត្រូវបាន បណ្ដាញសារព័ត៌មាន ចុះផ្សាយជាហូរហែ ខណៈការផ្សះផ្សាជម្លោះរវាងគ្នានឹងគ្នា ក៏នៅមិនមាននៅឡើយ៖

ទី១) គូបដិបក្សដំបូង គឺតារាចម្រៀង ពេជ្រ សោភា និង តារាចម្រៀងស្រីវ័យក្មេង ទេព បូព្រឹក្ស ។ តារាចម្រៀងទាំងពីរដួងនេះ កំពុងតែស្ថិតក្នុងដំបូលតែមួយ នឹងកំពុងតែមានភាពមិនចុះសម្រុងនឹងគ្នា ក្រោយតារាចម្រៀងទាំងពីរ ឡើងច្រៀងនៅស្ថានីយទូរ ទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីឆ្នាំ២០១២ ព្រោះតែ ពេជ្រ សោភា គិតថា ទេព បូព្រឹក្ស ជាតារាក្មេងមកក្រោយ កុំក្អេងក្អាងពេក ត្រូវគោរពអ្នកចាស់ចូលមុន ។ ក្រោយមកពួកគេ ក៏មានព័ត៌មានកាច់កុងគ្នា មិនចេះចប់រហូតមកដល់សព្វថ្ងៃនេះ ។

 

ទី២) តារាសម្ដែងស្រី ដ៏ស្រស់សោភានាង គង់ វង្សយ៉ាទី និង គង់ វិច្ឆិកា ។ តារាសម្ដែងទាំងពីរ បើត្រឹមតែឮឈ្មោះយើងស្មានតែបងប្អូន តែការពិតពួកគេ មិនដែលនិយាយចូលគ្នាឡើយ ។ បើម្នាក់ទៅខាងលិច ម្នាក់ទៀតទៅខាងកើត ជម្លោះរវាងអ្នកទាំងពីរ រាលដាលដល់ សារាយ សក្ខណា និង នី ម៉ូនីនាថ ទៀតផង ព្រោះតារាសម្ដែងទាំងពីរ កាន់ជើងគ្នាម្នាក់ម្ខាង ។ ហេតុផលនៃភាពមិនត្រូវគ្នា គឺតារាសម្ដែងទាំងពីរ មិនចូលចិត្តគ្នាទៅវិញទៅមក ។

 


ទី៣) តារាចម្រៀង ផន នីដា ហៅ ស្រីខួច និង សុខ សីឡាលីន ។ តារាចម្រៀងរួមទ្រនំទាំងពីរ មិនដែលលេចឮមានជម្លោះអ្វីទេ ។ តែគេសម្គាល់ឃើញថា អ្នកទាំងពីរ មិនដែលថតរូបជាមួយគ្នា ឬមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ឡើយ ។ ពួកគេតែងតែព្រងើយ កន្តើយដាក់គ្នា ទោះចូលរួមកម្មវិធីជាមួយគ្នាក៏ដោយ ។ តារាចម្រៀងទាំងពីរ ហាក់មិនចុះសម្រុងគ្នានឹងគ្នាឡើយ ។

 

ទី៤) អ្នកចម្រៀងយេៗ សម្បូររឿងអាស្រូវ ឃិត សំម៉ាលីស ឈ្លោះគ្នាជាមួយនឹងកញ្ញា សុខ ស្រីលក្ខណ៍ កញ្ញា សុភ័ក្រ កុសុម៉ា និងក្រុមចចកសមុទ្រ ។ តារាចម្រៀងស្រី ឃិត សំម៉ាលីស ម្នាក់ឯងតែមានគូជម្លោះជាក្រុមបែបនេះ ពិតជាមិនធម្មតាឡើយ ។ នាងត្រូវបានកម្មវិធី «តុបំភ្លឺ» របស់ ពេជ្រ សិរីរ័ត្ន យកនាងទៅលក់ទាំងរស់ ដោយអញ្ជើញនាងទៅមុនគេ បន្ទាប់មកក៏ហៅគូជម្លោះ ទាំង៣បួននាក់មកបកស្រាយពីនាងវិញ ដែលនាងត្រូវគេសំពង រហូតពិបាកចិត្តច្រលំពាក់អាវទ្រនាប់ នៅខាងក្រៅទៅវិញ ពេលឡើងឆាកតន្រ្តីនៅក្នុងស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។

 

 


ទី៥) អ្នកមេម៉ាយ ចាយរាង ចន ច័ន្ទលក្ខិណា និង កែវ ពេជ្រពិសី ។ តារាសម្ដែងទាំងពីរជា តារាម៉ូឌែលរួមក្រុម និងជាពិធីការិនីរួមស្ថានីយតែមួយទៀតផង ប៉ុន្តែពួកគេតែងតែអវត្តមានម្ខាងម្នាក់ បើសិនអ្នកណាមានកម្មវិធីអ្វីមួយ ។ ជាក់ស្ដែង កាលកម្មវិធីសម្ពោធសំអាងការថ្មី និងខួបកំណើត កែវ ពេជ្រពីសី មិនដែលមានវត្តមានអ្នកនាង ចន ច័ន្ទលក្ខិណា ព្រោះធ្លាប់មានសារព័ត៌មានចុះផ្សាយថា ពួកគេមានជម្លោះរឿងស្នេហា ។

 

ទី៦) តារាបង្ហាញម៉ូដសម្បូររឿងអាស្រូវកញ្ញា សារ៉ា និងតារាចូលថ្មី សុវណ្ណ រ៉ាផា ។ អ្នកទាំងពីរទើបតែមានជម្លោះជាមួយ គ្នាថ្មីនេះប៉ុណ្ណោះ ខណៈដែលតារាបង្ហាញម៉ូដ សារ៉ា មិនព្រមឲ្យថ្លៃឈ្នួលបង្ហាញម៉ូដ ទៅតារាបង្ហាញម៉ូដ សុវណ្ណ រ៉ាផា ចំនួន ១៥០ ដុល្លាររហូតផ្ទុះជម្លោះជាមួយគ្នាយ៉ាងស្រូចស្រាល់ ។ រហូតមកដល់ពេលនេះ សារ៉ា ក៏នៅមិនទាន់ប្រគល់លុយ ១៥០ដុល្លារ ឲ្យទៅ រ៉ាផា ដែលត្រូវជាក្មួយស្រី តារាសម្ដែង សាវិន ហ្វីលីប នោះនៅឡើយទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh