CamNews

ទូរស័ព្ទ 

ស្មាតហ្វូនមានអេក្រង់ QHD (2K) ច្បាស់ជាងគេបំផុត លើពិភពលោក បង្ហាញខ្លួនជាផ្លូវការ (មានវីដេអូ)

បន្ទាប់ពីមានព័ត៌មានចចាមអារាមជាច្រើនរួចមក ទីបំផុតស្មាតហ្វូនដំបូងគេ នៅលើពិភពលោក ដែលមានបំពាក់នូវអេក្រង់កំរិតរីសូលុយហ្សិន 2K (QHD, 2560x1440 pixel) ច្បាស់ជាងគេបំផុត ក្នុងពេលបច្ចុប្បន្ននេះ មានឈ្មោះថា VIVO XPlay 3S ក៏បានបង្ហាញខ្លួនជាផ្លូវការ នៅទីក្រុង ប៉េកាំង ប្រទេសចិន។

VIVO XPlay 3S បានបំពាក់នូវអេក្រង់ទំហំ 6 inch កំរិតរីសូលុយហ្សិន 2560x1440 pixel កំរិត ដង់ស៊ីតេភិចហ្សែល 490ppi រួមជាមួយ CPU Quad Core Krait 400, chip Snapdragon 800 ល្បឿន 2.3GHz, និង chip ក្រាហ្វិក Adreno 330។ VIVO XPlay 3S មាន RAM 3GB, មេម៉ូរីក្នុង ទំហំ 32GB, មានឧបករណ៍បំពងសម្លេង ប្រើបច្ចេកវិទ្យា DTS ហើយមានតំណភ្ជាប់ទាំង TD-LTE និង FDD-LTE ផងដែរ។

កាមេរ៉ាក្រោយរបស់ VIVO XPlay 3S មាន Sensor 13MP f/1.8 អាចថតវីដេអូកំរិត 1080p។ ចំណែកកាមេរ៉ាមុខវិញ មានទំហំ 5 MP។ មិនឲ្យចាញ់បណ្តាស្មាតហ្វូនស៊េរីខ្ពស់ នៅលើទីផ្សារ បច្ចុប្បន្ននេះ XPlay 3S ក៏បានបំពាក់នូវ Sensor ស្គែនក្រយៅដៃ នៅផ្នែកសំបកខាង ក្រោយ ផងដែរ។

VIVO XPlay 3S ត្រូវបានរចនាម៉ូតស្តើង ស្រាល ស្អាតគួរឲ្យទាក់ទាញ ជាមួយនឹងថ្មមានទំហំ បរិមាណធំ 3200mAh។ វាប្រប្រព័ន្ធប្រតិបត្តិការ Android Jelly Bean ជាមួយនឹង interface Funtouch OS។ 


បើតាម GSM Arena, Vivo Xplay 3S នឹងទទួលការកុម្មង់ទិញមុន នៅប្រទេសចិន ក្នុងរយះពេល ខាងមុខឆាប់ៗនេះ ក្នុងតំលៃលក់ ៥៨០ ដុល្លារ ហើយត្រូវរង់ចាំដល់ ដើមឆ្នាំក្រោយ ទើបផលិត ផលនេះ ធ្លាក់ដល់ដៃអតិថិជន៕


ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Apple បង្ហោះវីដេអូពាណិជ្ជកម្ម iPhone 5S ដ៏ល្អ និងមានអត្ថន័យជាងគេ បំផុតមួយ
- សុបិនស្មាតហ្វូន Nokia ប្រើ Android តំលៃថោក ត្រូវរលាយអស់ហើយ
- Microsoft បានបាត់បង់ វិស្វករដ៏ល្បីមួយរូប ទៅក្នុងដៃរបស់ Google

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview