CamNews

តារា 

ជិន ស្រីនុត ចាប់ផ្ដើមហ៊ឺហារ ប្លែក ក្រោយធ្លាយដំណឹងថា ចូលផលិតកម្ម " M "

ភ្នំពេញ៖ តារាចម្រៀង មានដើមកំណើត ចេញពីខេត្តកំពង់ចាម កញ្ញា ជិន ស្រីនុត ក្នុងពេលមួយ រយៈចុងក្រោយ នេះត្រូវ បានគេមើលឃើញថា សន្ទុះនៃការដណ្តើម បានទីផ្សារសិល្បៈ ក្នុងស្រុក របស់នាង ហាក់មានការរីកចម្រើន ខ្លាំង។ មិនតែប៉ុណ្ណោះ ជិត ស្រីនុត ក៏អាចក្តាប់បានឱកាស ចេញ ទៅកើបលុយ ពីក្រៅ ប្រទេស ដើម្បីយកមក បង្កើតមុខរបរ និងទិញរថយន្តថ្មី ជិះយ៉ាង ត្រជាក់ចិត្ត ទៀតផង។

ថ្លែងប្រាប់គេហទំព័រ LookingTODAY កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ជិន ស្រីនុត បានឱ្យដឹងថា បច្ចុប្បន្ននេះ នាងបាន ចំណាយលុយប្រមាណ ជាជិតមួយម៉ឺនដុល្លារ បើកមុខជំនួញផ្ទាល់ខ្លួន ខាង ក្រៅ គឺហាងលក់សម្លៀកបំពាក់ មួយកន្លែង ដែលមានទីតាំង នៅម្តុំផ្សារសាមគ្គី។ ទន្ទឹមគ្នានេះ នាង ក៏បានចំណាយ លុយជិតមួយម៉ឺនដុល្លារ ទិញរថយន្ត COROLA មួយគ្រឿង ជិះយ៉ាងសង្ហាបង្អួតភ្នែក គេឯងបន្ថែមទៀត។

តារាចម្រៀងវ័យក្មេង កញ្ញា ជិន ស្រីនុត ហៅលីនី បានបញ្ជាក់ថា "លុយដែលនាងខ្ញុំ ចំណាយទាំង ការ បើកហាង និង ទិញរថយន្ត សរុបចូលគ្នា អស់ជាងមួយម៉ឺនដុល្លារ នេះ គឺជាលុយដែល ខ្លួនខ្ញុំរក បាន ដោយកំលាំងញើសឈាមខ្លួនឯង ហើយគ្មាននណាម្នាក់ ឧបត្ថម្ភអីទេ។ ខ្ញុំសន្សំបានមក ពីការ ចេញច្រៀង ទាំងនៅក្នុងស្រុក និងក្រៅស្រុក...!។

កញ្ញា ជិន ស្រីនុត បានបន្ថែមថា ហាងលក់សម្លៀកបំពាក់ និងរថយន្ត COROLA នេះគឺនាងទើប នឹង ទិញ ក្រោយពេលត្រឡប់មកពីសម្តែង នៅ សហរដ្ឋអាមេរិក ប្រហែលជា២ ខែនេះទេ។ ជាមួយគ្នា នេះ ក៏មានដំណឹងធ្លាយមកថា តារាចម្រៀង ជិត ស្រីនុត ក្រោយផ្លាស់ពីទ្រនំ Diamond Music នាង បានហក់ចូលផលិតកម្ម M ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល 


Tags: star singer khmer star jin sreynuth