CamNews

ភាពយន្ត 

អស្ចារ្យ ល្ងាចនេះ ម៉ោង ៦ នឹងមានការប្រកាស Live ផ្ទាល់ ចាប់ផ្តើមថតភាពយន្តទី ២៤ នៃរឿង James Bond

ភាពយន្ត ៖ (Pinewood Studios, UK) នៅថ្ងៃព្រហស្បត្តិ ទី 4 ខែ ធ្នូ នៅវេលាម៉ោង 11 ព្រឹក ដែលត្រូវ និងម៉ោង 6យប់នៅកម្ពុជា​ និង​​​   មានការប្រកាសផ្ទាល់ជាផ្លូវការ នៃការចាប់ផ្តើម​ថតភាពយន្តខ្សែ​ស្រ​ឡាយ ជេម ប៊ន 007 ដែលជាភាពយន្តទី 24 ដែលមានការចូលរួមដោយផលិតកម្ម Albert R. Broc - coli’s EON,    ស្ទូឧីយោ   Metro-Goldwyn-Mayer, ព្រមទាំងស្ទូឧីយោ Son Pictures Entertainment ដែល ការប្រកាសនិងធ្វើឡើងនៅស្ទូឧីយោ Pinewood។

នៅថ្ងៃប្រកាសនេះផងដែរ និង មានការបង្ហាញពីតួអង្គសំដែង និង ចំណងជើងរឿង ដែលលោក អ្នក អាចទស្សនាការប្រកាសដោយផ្ទាល់ជាលក្ខណះ Streaming តាមវិបសាយ www.007.com

James Bond ជាប្រភេទនៃខ្សែភាព  យន្តបាញ់ប្រហារ និង ស៊ើបអង្កេត ដែលមានភាគត វែងជាង គេ បំផុត និង ជាខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានយ៉ាងជោគជ័យដែលត្រូវបានបង្កើតបានចំនួន 23 ភាគរួចមកហើយ    ដែលភាគទី 24 ថ្មីបំផុតនេះនិងដំណើរការថតក្នុងពេលឆាប់ៗនេះ។ Michael G. Wilson និង Barbara Broccoli ជា  អ្នកផលិតរឿង James Bond បានចំនួន 7 រួចមកហើយ ដែល សុទ្ធតែជាភាគដែលទទួលបានភាពជោគជ័យដែលមានដូចជា Casino Royale, Quantum of Sol - ace និង Skyfall។

រឿង James Bond វគ្គ  ចុង ក្រោយគេទី 23 គឺមានចំណងជើងថា Skyfall គឺជាភាពយន្ត ដែលរកបាន ប្រាក់ចំនូល យ៉ាងខ្លាំងក្លា     ប្រចាំពិភពលោក ដែលឈរលំដាប់ទីមួយនៅពេលបើកការចាក់បញ្ចាំង ក្នុងចំនួន 70 ប្រទេស ដែលរកបានប្រាក់ប្រហែល 1.1 ពាន់លានដុល្លារអាមេរិច ទូទាំងសកលលោក ហើយ     បានបំបែកប្រវិត្តសាស្ត្រជារឿងដែលរកប្រាក់បានលើស 1ពាន់លានផោន ក្នុងតារាប្រាក់ ចំ ណូល ប្រចាំចក្រភពអង់គ្លេស ៕

ប្រភព ៖ Westec Media Cambodia


 


Tags: Int news Star news Breking news Hollywood James Bond