CamNews

សប្បុរសធម៌ 

ជួយគ្នាក្នុងគ្រាក្រ! លោកតាកំសត់វ័យ ១០៤ ឆ្នាំ រស់នៅតែម្នាក់ឯង ដង្ហោយជំនួយបន្ទាន់ ពីសប្បុរសជន

កាលពីពេលថ្មីៗនេះ មានព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយពី អត្ថបទមួយ ដែល
និយាយអំពី ភាពទុរគត លំបាកវេទនា របស់លោកតា វ័យចាស់ជរាម្នាក់។ បើតាមប្រភពបានឲ្យ
ដឹងថា លោកតាកំសត់ម្នាក់នោះ មានឈ្មោះថា សាង អាយុ ១០៤ឆ្នាំ ជាជនជាតិព្នង រស់នៅ ​ភូមិ​-
ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី។

លោកតាដ៏កំសត់ម្នាក់នេះ បានធ្លាក់ខ្លួនលំបាកវេទនារស់នៅតែម្នាក់ឯង ជាយូរយារណាស់មក
ហើយ ដោយពុំមានប្រពន្ធកូន ឬសាច់ញាតិណាម្នាក់រស់នៅជាមួយ ថែរក្សាគាត់នោះឡើយ។
គាត់រស់បានមកទល់សព្វថ្ងៃនេះ គឺដោយសារតែទឹកចិត្តសន្តោសប្រណី ពីសំណាក់អ្នកភូមិ ដែល
រស់នៅក្បែរគាត់ ជួយផ្តល់ជាម្ហូបអាហារ មួយពេល និងកន្លែងស្នាក់នៅដ៏តូចចង្អៀតមួយ។

ប្រភពក៏បានឲ្យដឹងបន្ថែមទៀតថា លោកតាបានធ្លាក់ខ្លួនឈឺ មានជំងឺប្រចាំកាយអស់រយះពេល
ជាង ១០ឆ្នាំមកហើយ ដែលសព្វថ្ងៃនេះ គាត់កំពុងតែរុករាន ធ្វើទុក្ខពីជំងឺជាច្រើនមុខ មិនអាច
ងើបដើរបាន បានតែអង្គុយកិលទៅមុខ បន្តិចបន្តួចប៉ុណ្ណោះ។

លោកតា សាង ដ៏កំសត់

បន្ទាប់ពីបានដឹងព័ត៌មាននេះរួចមក បងប្រុស នួន ស៊ីដារ៉ា (នាយកប្រតិបត្តិអង្គការ កញ្ញា ដែល
បងប្រុសជានិច្ចកាល តែងតែមានចិត្តសប្បុរធម៌ ដឹកនាំចែករំលែក ធនធានបន្តិចបន្តួច ជួនទៅ
ដល់ជនទុរគត ក្រីក្រ គ្មានទីពឹង) បាន និងកំពុងរៀបចំដឹកនាំ ធនធានបន្តិចបន្តួច ជូនដល់លោក
តា សាង ដល់កន្លែងរស់នៅផ្ទាល់របស់គាត់ នៅថ្ងៃទី ១៣-១៤ ខែ កក្កដា ខាងមុខនេះ។

ទន្ទឹមនឹងនេះផងដែរ បងប្រុស នួន ស៊ីដារ៉ា ក៏បានអំពាវនាវ ដល់សប្បុរសជននានា បើសិន
ជាមានចិត្តចង់ចូលរួមឧបត្ថម ដល់លោកតា សាង ជាថវិកាក្តី ជាសម្ភារៈក្តី ជាម្ហូបអាហារក្តី
អាចចូលរួមជាមួយបងប្រុស ដារ៉ា បាន ដោយទំនាក់ទំនងទូរស័ព្ទរបស់បងប្រុសផ្ទាល់ គឺ
០១២ ៦៩៥៥០៣ / ០៨១ ៤៥៩០៦១ ឬគេហទំព័រខេមញូវ ០១៥ ៥៥​ ៣៣ ៧៧។

សំរាប់ព័ត៌មានបន្ថែមស្តីពី ការចុះជួយលោកតា ដ៏កំសត់ម្នាក់នេះ ប្រិយមិត្តអាចទំនាក់ទំនង
សួរផ្ទាល់ទៅកាន់បងប្រុស នូន ស៊ីដារ៉ា​ តាមរយះទូរស័ព្ទលេខ ០១២ ៦៩៥៥០៣ / ០៨១
៤៥៩០៦១ ៕

ដោយ៖ សិលា


Tags: nation news social charity ព័ត៌មានជាតិ