CamNews

តារា 

ពេជ្រ សុវណ្ណសក្កដា បង្ខំចិត្តបិទទំព័រ សិល្បៈមួយរយៈព្រោះ តែគ្រួសារមិនពេញចិត្ត

ភ្នំពេញៈ តារាស្រីដែលធ្លាប់បាន សាងកេរ្តិ៍ឈ្មោះល្បី តាមរយៈការថតចម្រៀង កាយវិការខារ៉ា
អូខេ ក្នុងបទ “ចោលបងទៅស្នេហ៍អ្នកណា” របស់លោក ឆន សុវណ្ណរាជ កញ្ញា ពេជ្រ សុវណ្ណ
សក្កដា បាន ប្រកាសឲ្យដឹងថា ពេលនេះនាង សម្រេចចិត្ត ផ្អាកការងារសិល្បៈ ដោយសារតែ
គ្រួសារបស់នាងមិនពេញចិត្ត និងមិនចង់ឲ្យនាងចាប់អាជីពមួយនេះ រហូតនោះទេ។

តារាស្រីដែលបានខំសាងភាព ល្បាញល្បីមិនទាន់ បានប៉ុន្មានផងក៏ស្រាប់តែសម្រេចចិត្ត ចុះពីលើ
សង្វៀនសិល្បៈដោយមិនមាន ការស្តាយស្រណោះដោយសារតែរនាំងគ្រួសារ មិនពេញចិត្តឲ្យនាង
ប្រឡូក ក្នុងអាជីពសិល្បៈទើបតម្រូវឲ្យនាងកាត់ចិត្តដើរចេញពីសិល្បៈទៅស្រវ៉ាការរកស៊ីធ្វើព្រងើយ។

ជួបសំណេះសំណាលជាមួយ Looking TODAY តាមទូរស័ព្ទតារាសម្តែងស្រី រូបស្រស់សាច់ សម៉ដ្ឋ
រលោងប្រៀបដូចបណ្តូលចេក កញ្ញា ពេជ្រ សុវណ្ណសក្កដា បានប្រាប់ឲ្យដឹងថា ពេលនេះនាង បាន
ផ្អាកការងារសិល្បៈ ហើយបែរមកជួយ មើលការខុសត្រូវ មុខរបររកស៊ីរបស់គ្រួសារវិញ។ ចំពោះមូល
ហេតុដែល នាងចាកចេញនេះ គឺដោយសារតែខាងគ្រួសារ របស់នាងមិនចង់ ឲ្យ ប្រឡូកក្នុងអាជីព
សិល្បៈ ដោយចង់ឲ្យនាង ប្រកបរបររកស៊ីវិញ។

ទោះបីជាយ៉ាងនេះក្តី ត្រូវបានតារាស្រីធ្មេញជំពឹស រូបនេះបានប្រាប់ឲ្យដឹងថា “ សម្រាប់ខ្ញុំនៅ តែស្រ
លាញ់សិល្បៈ មិនអាចចោលបានទេ ទោះបីជាគ្រួសារ ខ្ញុំមិនពេញចិត្តក៏ ដោយហើយ ពេលនេះខ្ញុំប្រ
ហែលជាត្រូវផ្អាក មិនទទួលការងារ មួយរយៈពេលសិន ដោយសារតែត្រូវជួយ មើលការខុសត្រូវមុខ
របររកស៊ីរបស់គ្រួសារសិន ពេលណាទំនេរទើប ចូលប្រឡូកវិញ ព្រោះថា ខ្ញុំស្រលាញ់សិល្បៈ”។

តារាស្រីវ័យក្មេងកញ្ញា ពេជ្រ សុវណ្ណសក្កដា បានប្រាប់ទៀតថា រយៈពេលជាង២ឆ្នាំ ហើយដែលនាង
ខំកសាងកេរ្តិ៍ឈ្មោះ នៅក្នុងវិស័យសិល្បៈ ទោះជានាងមិន មានឈ្មោះល្បី ដូចតារាស្រីដទៃ ក៏ពិតមែន
តែនាងនៅតែមិន រាថយចំពោះអាជីពមួយនេះ ឡើយ។ដោយសារតែ មហាជនក៏បានស្គាល់នាង ច្រើន
គួរសម ។ តាមរយៈការថត ឈុតខារ៉ាអូខេ ថតស្ពតពាណិជ្ជកម្ម ជាដើម។ដូច្នេះ ហើយនាងគ្មានថ្ងៃបោះ
បង់ ការតាំងចិត្តត្រឹម ហ្នឹងនោះទេ៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pech sovansakda entertainment khmer star