CamNews

តារា 

Justin Bieber ទទួលពានរង្វាន់តារាសប្បុរសធម៌ ក្នុងកម្មវិធី Young Hollywood Awards (មានវីដេអូ)

នេះហើយគឺជាអ្វី ដែលយើងតែងតែ ប្រាថ្នាចង់ឃើញពី តារាវ័យក្មេង Justin Bieber ច្រើនជាង អំពើនិងចរិត ឬកពារមិនល្អ របស់គាត់ ។



យប់មិញនេះ Justin Bieber ត្រូវបានកម្មវិធី The Young Hollywood Awards ប្រគល់ពានរង្វាន់ ជាតារាសប្បុរសធម៌ ឬ The Champ Of Charity ។ ពានរង្វាន់នេះ ធ្លាក់ទៅលើ Justin Bieber បានគឺព្រោះតែ គេសង្កេតឃើញថា តារាក្មេងនេះ តែងតែជួយដល់ ក្មេងៗនិង អ្នកគាំទ្រខ្លួនជា ពិសេសក្មេងៗ ដែលមានជំងឺ អោយសំរេចក្តីស្រមៃ របស់ពួកគេជាច្រើនអ្នក ។ នៅក្នុងកម្មវិធី នេះតារាចំរៀង Justin Bieber ក៏បានអញ្ជើញក្មេងស្រីម្នាក់ឈ្មោះ Grace អាយុ ១១ ឆ្នាំអោយ មកចូលរួមកម្មវិធីផងដែរ ដើម្បីសំរេចបំណងប្រាថ្នា របស់នាងដែលចង់ ធ្វើជាតារានៅលើឆាក តន្ត្រី ។ Justin Bieber បានទទួល ពានរង្វាន់ដែល មានការផ្តល់ជូនដោយ តារាវ័យក្មេង Cody Simpson ដែលកាលពីឆ្នាំមុន ជាប់ជាតារានិមិត្តរូប ប្រចាំឆ្នាំ ។



យើងសង្ឃឹមថា Justin Bieber នឹងបន្តការជួយ ដល់ក្មេងៗទាំងនោះ អោយបានច្រើនជាងមុន ហើយកាត់បន្ថយ អំពើទាំងឡាយណា ដែលជាគំរូអាក្រក់ដល់ ក្មេងៗនិងសង្គម ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star justin bieber the young hollywood awards the champ of charity