CamNews

តារា 

"អាប៉ូយកូនឪ" ចាប់ផ្តើមផ្ទុះទាំងក្រុង និង ស្រុកស្រែ (Video Inside)

ភំ្នពេញ៖ ចម្រៀងមួយបទ ច្រៀងដោយតារាកំប្លែងនាយ ពែកមី មានចំណងជើងថា "អាប៉ូយកូនឪ"ក្នុងផលិតកម្ម ថោន ពេលបានទស្សនាហើយ ហាក់ហួសចិត្តតែម្ដង ព្រោះអត្ថន័យ នៃបទចម្រៀងនេះ បានបញ្ជាក់ពីភាពខ្ជិលច្រអូស របស់យុវវ័យសម័យថ្មីម្នាក់ នៅក្នុងភូមិស្រុកស្រែចម្ការ តែងបង្កបញ្ហាមិនចេះចប់ ។

ក្នុងអាល់ប៊ុមវ៉ុលថ្មីនេះ គេបានពិនិត្យឃើញថា មានបទចម្រៀងជាច្រើន គ្រប់ចង្វាក់ទាំងអស់ ត្រូវបានចេញលក់ជាបន្តបន្ទាប់ ដើម្បីត្រៀមអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ក្នុងនោះបទមួយ ចេញដោយផលិតកម្ម ថោន មានចំណងជើង ថា "អាប៉ូយកូនឪ" គ្រាន់តែចេញជា VCD ខារ៉ាអូខេ ភ្លាម ឃើញថា មានអ្នកគាំទ្រ និងទស្សនាយ៉ាងព្រោងព្រាត ។

ជាពិសេស បើនិយាយពីអត្ថន័យ ក្នុងបទនេះវិញ មានលក្ខណៈ កំប្លុកកំប្លែង តែស្ដែងពីការពិត របស់យុវវ័យសម័យថ្មី ដែលនិយមម៉ូដសម្លៀកបំពាក់ និងធ្វើអ្វីៗប្លែកៗ តាមសម័យកាល ធ្វើឲ្យអ្នកទស្សនា ហួសចិត្តតែម្ដង.. ។

កុំបង្អង់យូរសូមទស្សនា ទាំអស់គ្នា ថាបទនេះមានអត្ថន័យកំប្លុកកំប្លែងយ៉ាងណា ?

ចុចទីនេះ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news