CamNews

តារា 

ទឹម រដ្ឋា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ក្នុងផ្ទះ​ជាមួយ​ប្រុស​ឥណ្ឌា​ (Video Inside)

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី សាច់សសម្បូរមន្តស្នេហ៍ កញ្ញា ទឹម រដ្ឋា បានរៀបចំពិធីខួប កំណើតស្ងាត់ៗ នៅក្នុងផ្ទះ លក្ខណៈគ្រួសារ ដែលគេមើល ឃើញថា មិនសូវមានមិត្តភក្តិ នៅក្នុងរង្វង់ សិល្បៈរួមអាជីព ចូលរួមច្រើននោះទេ ។ តែទោះជាយ៉ាងណា ចំពោះវីដេអូឃ្លីប បង្ហាញពីពីធី ខួប កំណើតរបស់ ទឹម រដ្ឋា ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាពេល នេះ គេមើលឃើញថា មានការចូលរួមពី បុរសសង្ហា ជនជាតិឥណ្ឌា ដែលគេ សង្ស័យថា ជាសង្សារ សំណព្វចិត្ត របស់នាងផងដែរ ។

ចំពោះការធ្វើពិធីខួបកំណើត លក្ខណៈគ្រួសារនាពេលនេះ ត្រូវបានមហាជនប្រើប្រាស់ បណ្តាញទំនាក់ ទំនង សង្គមហ្វេសប៊ុក មួយចំនួនលើក ឡើងថា ហេតុអ្វីបានជាកញ្ញា ទឹម រដ្ឋា មិនហ៊ានចំណាយលុយ ធ្វើខួបកំណើតធំ ដូចតារាសម្តែងមួយ ចំនួនអ៊ីចឹង ? ព្រោះគេបានមើលឃើញថា នាងបានចូលខ្លួន ប្រឡូក ក្នុងសិល្បៈមានរយៈពេល ច្រើនឆ្នាំហើយ ក៏ជាតារាសម្តែងដែល មានមុខមានមាត់ម្នាក់ នៅ លើវិថីសិល្បៈ ។ ហេតុអ្វីបានជានាងមិនហ៊ាន ចំណាយលុយ ធ្វើខួបកំណើតធំដុំ ដូចតារាសម្តែង ស្រករក្រោយ ?

អ្វីដែលគេចាប់អារម្មណ៍ និងពិសេសទៅទៀតនោះ គឺនៅពេលដែល កញ្ញា ទឹម រដ្ឋា ផ្លុំទៀនពន្លត់ ស្រាប់តែគេឃើញបុរសសង្ហា ស្បែកខ្មៅ យកផ្កាមួយបាច់មកឲ្យ ស្រីស្រស់សម្បូរមន្តស្នេហ៍ ទឹម រដ្ឋា ។ ចង់ដឹងថា ទិដ្ឋភាពខួបកំណើត របស់កញ្ញា ទឹម រដ្ឋា យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា ៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teum rotha entertainment khmer star model MC ទឹម រដ្ឋា